បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន «Unpad ASEAN Scholarship (UAS): Master’s Track» សម្រាប់វគ្គសិក្សាដែល​ចាប់ផ្តើមចូលរៀននៅក្នុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

Advertisement

កម្មវិធីអាហារូបករណ៍នេះ គឺជាគំនិតផ្តួចផ្តើមក្នុងគោលបំណងគាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមៗមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) នៅសាកលវិទ្យាល័យ Unpad ដោយផ្តល់ជូននូវជម្រើសពីរទម្រង់ (Two tracks) ដូចខាងក្រោម៖

១. UAS Master’s Leadership Track៖ សម្រាប់អ្នកជំនាញ ឬបុគ្គលិកកំពុងបម្រើការងារ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពដឹកនាំ ចំណេះដឹងកម្រិតខ្ពស់ និងជំនាញយុទ្ធសាស្ត្រ នៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលបានកំណត់។

២. UAS Master’s Excellence Track ៖ សម្រាប់និស្សិតក្នុងតំបន់អាស៊ានដែលមានស្នាដៃ និងលទ្ធផលសិក្សាល្អប្រសើរ (Academic excellence) ដែលស្វែងរកការសិក្សាស៊ីជម្រៅ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈកម្រិតខ្ពស់។

អត្ថប្រយោជន៍អាហារូបករណ៍

បេក្ខជនជ័យលាភីនឹងទទួលបានការឧបត្ថម្ភយ៉ាងពេញលេញពេញមួយកំឡុងពេលសិក្សា រួមមាន៖

-ការលើកលែងថ្លៃសិក្សាទាំងស្រុង (Tuition fee waiver) ទៅតាមរយៈពេលនៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (រហូតដល់ ៣ ឆមាស)។
-ការផ្តល់ជូនសំបុត្រយន្តហោះទាំងទៅទាំងមក (Return economy class airfare reimbursement)។
-ការជួយជ្រោមជ្រែងក្នុងការស្នើសុំទិដ្ឋាការសិស្ស, លិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន (KITAS) និងការរៀបចំលិខិតអនុញ្ញាតស្នាក់នៅពេញមួយកំឡុងពេលសិក្សា។
-ប្រាក់ឧបត្ថម្ភការរស់នៅប្រចាំខែ (Monthly living allowance)។
-ប្រាក់ឧបត្ថម្ភការតាំងទីលំនៅដំបូង (Settlement allowance)។
-ការធានារ៉ាប់រងសុខភាពពេញកំឡុងពេលសិក្សា។
-មូលនិធិគាំទ្រសម្រាប់ការស្រាវជ្រាវ និងការសរសេរនិក្ខេបបទ (Research/thesis writing support fund)។

លក្ខខណ្ឌក្នុង​ការ​ដាក់ពាក្យ

-ជាប្រជាពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ាន (រួមទាំងប្រទេសទីម័រខាងកើតផងដែរ ប៉ុន្តែលើកលែងប្រជាពលរដ្ឋឥណ្ឌូនេស៊ី)។
-មានសញ្ញាបត្របរិញ្ញាបត្រ (ឬសមមូល) ពីគ្រឹះស្ថានសិក្សាដែលទទួលស្គាល់ជាផ្លូវការ។
-មិនមែនជាអ្នកកំពុងសិក្សា ឬបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងជំនាញណាមួយពីមុនមកនោះឡើយ។
-មានលទ្ធផល GPA យ៉ាងតិចស្មើនឹង 3.0 ឡើងទៅ (ធៀបនឹងប្រព័ន្ធពិន្ទុ 4.0)។
-មានបទពិសោធន៍ការងារយ៉ាងតិច ៣ ឆ្នាំ ក្នុងកម្រិតគ្រប់គ្រងមធ្យម (Middle-management level) ឬខ្ពស់ជាងនេះ សម្រាប់អ្នកដែលដាក់ពាក្យចូលក្នុងទម្រង់ Master’s Leadership Track។
-មានសមត្ថភាពភាសាស្ទាត់ជំនាញទៅតាមភាសាបង្រៀន នៃកម្មវិធីនីមួយៗ (ភាសាអង់គ្លេស ឬភាសាឥណ្ឌូនេស៊ី)។
-មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការវិលត្រឡប់មកវិញ និងរួមចំណែកអភិវឌ្ឍប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីបញ្ចប់ការសិក្សា។

របៀបដាក់ពាក្យ និងកាលបរិច្ឆេទឈប់ទទួលពាក្យ

បេក្ខជនត្រូវបានណែនាំឱ្យរៀបចំឯកសារចាំបាច់ទាំងអស់ឱ្យបានឆាប់រហ័ស ដោយសាររយៈពេលនៃការបើកទទួលពាក្យមានកម្រិតខ្លី និងតម្រូវការឯកសារមានច្រើន។ បេក្ខជនអាចចូលទៅកាន់គេហទំព័រផ្លូវការតាមរយៈតំណភ្ជាប់៖ admission.unpad.ac.id/international-student សម្រាប់ការដាក់ពាក្យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ អ៊ីមែល៖ [email protected] ឬចូលទៅកាន់គេហទំព័រ www.info.admission.unpad.ac.id ឬ www.international.unpad.ac.id៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា