បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យជាតិមានជ័យ ចាប់ដៃជាមួយវិទ្យាល័យទាំង៣០ក្នុងខេត្តបន្ទាយមានជ័យ ជំរុញការ​អភិវឌ្ឍ​មូលធន​មនុស្ស

សាកលវិទ្យាល័យជាតិមានជ័យ ចាប់ដៃជាមួយវិទ្យាល័យទាំង៣០ក្នុងខេត្តបន្ទាយមានជ័យ ជំរុញការ​អភិវឌ្ឍ​មូលធន​មនុស្ស

ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍមូលធន​មនុស្ស​ឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យ​ជាតិមានជ័យ កាលពីថ្ងៃពុធ (១៣ ឧសភា) បាន​ចុះ​អនុស្សរណៈ នៃការ​យោគយល់គ្នា (MoU) ជាមួយ​គ្រឹះស្ថាន​មធ្យមសិក្សា​រដ្ឋទាំង៣០ ក្នុង​ខេត្ត​បន្ទាយមានជ័យ។

Advertisement

កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យជាតិ​មានជ័យ ជាមួយ​វិទ្យាល័យទាំង៣០នេះ រួមមាន គាំទ្រ និងជំរុញ​សិស្សានុសិស្ស​ឱ្យបន្តការ​សិក្សានៅសាកលវិទ្យាល័យ, រៀបចំពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការទស្សនកិច្ចសិក្សា, សហការស្វែងរក និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍នានា, រៀបចំវគ្គបំប៉នមុខវិជ្ជាសំខាន់ៗ​សម្រាប់សិស្ស​ត្រៀមប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ជំរុញ​ការគាំទ្រ​គ្នាទៅវិញទៅមក ពិសេសការប្រើប្រាស់ធនធានមួយចំនួន ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវ័ន្ត​របស់សាកលវិទ្យាល័យ និងសហការ​ផ្តល់ឱកាស​អាហារូបករណ៍ឱ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស និងគ្រូបង្រៀន។

ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជា​ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ មានប្រសាសន៍ថា​ តាមរយៈ MoU នេះ នឹង​មានការ​ចែក​រំលែក​ធនធាន​រូបវ័ន្ត​របស់សាកលវិទ្យាល័យចំពោះ​សិស្សវិទ្យា ក៏​ដូចជា ផ្តល់ឱកាស​ដល់សិស្ស​វិទ្យាល័យ អាច​មក​ទស្សនៈកិច្ច​សិក្សា និងឈ្វេងយល់​ពីជំនាញនៅសាកលវិទ្យាល័យ ក្នុងមួយឆ្នាំ២ដង។

ពិសេស​ទៅទៀតនោះ សាកលវិទ្យាល័យ នឹង​ជួយផ្តល់​បច្ចេកទេស​ក្នុងការ​ជួយ​បង្រៀន​ជំនាញ​កុំព្យូទ័រ និង​ភាសាបរទេស​ដល់​សិស្សានុសិស្ស៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា