បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីមុខងារសាធារណៈ ៖ ពីថ្ងៃនេះទៅមុខ គ្រូបង្រៀនបឋមសិក្សា យ៉ាងហោចណាស់ ត្រូវមានកម្រិតបរិញ្ញាបត្រ

រដ្ឋមន្រ្តីមុខងារសាធារណៈ ៖ ពីថ្ងៃនេះទៅមុខ គ្រូបង្រៀនបឋមសិក្សា យ៉ាងហោចណាស់ ត្រូវមានកម្រិតបរិញ្ញាបត្រ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានព្រលយ​ឱ្យដឹងថា ចាប់ពីពេលនេះទៅថ្ងៃខាងមុខ គ្រូបង្រៀនបឋមសិក្សា គឺចាំបាច់ទាល់តែមានកម្រិតបរិញ្ញាបត្រ។ ការកំណត់គុណវុឌ្ឍិរបស់គ្រូបង្រៀនបឋមសិក្សានេះ គឺជា​ការ​គិតគូររបស់រាជរដ្ឋាភិបាល ដើម្បីលើក​កម្ពស់គុណភាពអប់រំកម្ពុជា។

Advertisement

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការលើក​កម្ពស់​គុណវុឌ្ឍិគ្រូបង្រៀន ពិតជាមានសារសំខាន់ ព្រោះគ្រូបង្រៀនមានសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ នឹងអាចផ្តល់ការអប់រំមួយប្រកបដោយគុណភាព។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រចំពោះការកំណត់គុណវុឌ្ឍិគ្រូបង្រៀនបឋមសិក្សានេះ ដោយថា កម្ពុជាដល់ពេល​ដែលត្រូវ​គិតគូរលើបញ្ហានេះហើយ ដោយថា គុណភាពមនុស្ស គឺផ្តើម​ចេញ​ពីគុណភាពក្នុងការអប់រំ។ តែយ៉ាងណា លោកបណ្ឌិតគិតថា មិន​មែនសញ្ញាបត្រ​បរិញ្ញាបត្រ​ណា ក៏​អាច​ទៅធ្វើ​ជាគ្រូបឋមសិក្សា​បានទេ ពោលគឺគួរ​តែជា​បរិញ្ញាបត្រដែលមានចិត្តគរុកោសល្យ​សម្រាប់គ្រូបឋមសិក្សា ទើបអាច​ទៅ​បង្រៀន​កុមារ ឬក្មេងបាន។ “ការអប់រំល្អ គឺវាទៅទាំងព្រម ទាំងគ្រូ​ដែលមានចិត្តគរុកោសល្យច្បាស់លាស់ ទាំងបរិស្ថានសាលារៀន ទាំងបរិស្ថានសង្គម”

កន្លងមកក្រសួងមុខងារសាធារណៈ អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី តាមរយៈនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡង ឈរលើអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ក្នុងនោះក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៥៣លើក សម្រាប់ ១០ក្រសួង ស្ថាប័ន ដោយជ្រើសរើសបានមន្ត្រីសរុប ៧ ៩៤៥នាក់ រួមទាំងការចាប់ផ្តើមអនុវត្តប្រព័ន្ធ «និយោជន៍» ដោយបានជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីផ្ដល់យុត្តិធម៌ និងឱកាសស្មើៗគ្នា ដល់យុវជនវ័យក្មេង ដែលមានសមត្ថភាព និងឆន្ទៈពិតប្រាកដ ក្នុងការចូលរួមបម្រើការងារជាមន្ត្រីរាជការ។ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ បានជួយដោះស្រាយបញ្ហាខ្វះ និងលើសគ្រូ, បញ្ហាគ្រូបង្រៀនថ្នាក់២វេន និងថ្នាក់គួប នៅតាមសាលាបឋមសិក្សាសាធារណៈ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា