បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ៖ ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ សំខាន់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស

រដ្ឋមន្រ្តីអប់រំ ៖ ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ សំខាន់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។

Advertisement

ក្នុងសិក្ខាសាលាស្តីអំពីការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា ការបញ្ចូលការអប់រំជំនាញសង្គម និងអារម្មណ៍តាំងពីកម្រិតកុមារតូច ពិតជាមានឥទ្ធិពលវិជ្ជមាន ដែលជួយពង្រឹងទំនុកចិត្ត ភាពធន់ផ្លូវអារម្មណ៍ និងត្រៀមខ្លួនបានល្អសម្រាប់បន្តការសិក្សានៅបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា។

“រយៈពេល ៦ឆ្នាំដំបូងនៃជីវិត គឺជាដំណាក់កាលមាស ដែលកុមារអភិវឌ្ឍប្រព័ន្ធប្រសាទ ចំណេះដឹង ចិត្តសង្គម និងកាយសម្បទាយ៉ាងឆាប់រហ័ស”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា ការផ្សារភ្ជាប់ការអភិវឌ្ឍចិត្តសង្គម និងអារម្មណ៍ ជួយឱ្យកុមាររស់នៅប្រកបដោយសុខដុមរមនាក្នុងសង្គម។ ជំនាញទាំងនេះ មានឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់អនាគតរបស់ពួកគេ។

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការបញ្ចូលខ្លឹមសារ និងសកម្មភាពពាក់ព័ន្ធទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ និងកម្មវិធីសិក្សានៅគ្រប់កម្រិត គឺជាការចាំបាច់បំផុត ដោយមិនគ្រាន់តែជាមេរៀនបន្ថែមនោះទេ តែជាមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធអប់រំទាំងមូល និងជាឧត្តមប្រយោជន៍សម្រាប់កុមារកម្ពុជា។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប

ជាមួយគ្នានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា ក្នុងនាមជាអ្នកអប់រំ ចាំបាច់ត្រូវផ្ដល់អ្វីដែលល្អបំផុត និងមានប្រយោជន៍សម្រាប់កុមារ និងយុវជនសម័យថ្មី ក្នុងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ទាំងការសិក្សា និងអាជីពការងារ ក្នុងនោះផ្ដោតលើសុខភាពអារម្មណ៍ផ្លូវចិត្ត។

ឧកញ៉ា ប៉ិច បូឡែន ជឿជាក់ថា គ្រប់ស្ថាប័នអប់រំទាំងអស់ ទាំងកម្រិតមត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងឧត្តម​សិក្សា នឹងរកគន្លឹះជួយពង្រឹងភាពមាំទាំល្អ ដោយផ្ដោតលើសុខភាពអារម្មណ៍របស់កុមារ និងយុវជន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា