បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងការងារ ៖ ចំនួនអ្នកមានការងារធ្វើ​ក្នុង​ប្រទេស​កើនដល់ ១០,៧លាននាក់ នៅឆ្នាំ២០២៥

រដ្ឋមន្រ្តីក្រសួងការងារ ៖ ចំនួនអ្នកមានការងារធ្វើ​ក្នុង​ប្រទេស​កើនដល់ ១០,៧លាននាក់ នៅឆ្នាំ២០២៥

ភ្នំពេញ –​ ក្នុងពិធីបើក​សន្និបាតបូកសរុប​លទ្ធផល​ការងារ ឆ្នាំ២០២៥​ និង​លើកទិស​ដៅ​ការងារ ឆ្នាំ២០២៦ របស់ក្រសួងការងារ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ក្នុង​​ឆ្នាំ២០២៥កន្លងទៅនេះ ចំនួនអ្នក​មាន​ការងារធ្វើ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​ប្រមាណ ១០,៧លាននាក់ ឬកើន​ប្រមាណ ៨០ម៉ឺននាក់ ធៀបនឹងឆ្នាំ២០២៤។ ដោយឡែកអតីត​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ សរុប​ប្រមាណ ៦២ម៉ឺននាក់ បានទទួល​ការងារធ្វើ ដែល​ជា​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម ទៅជា​ការ​បំពេញ​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ។

Advertisement

បើតាម​ ឯកឧត្តម ហេង សួរ ក្នុង​ចំណោម​អ្នក​មាន​ការងារធ្វើ​ទាំងប្រមាណជាង១០លាននាក់នោះ វិស័យ​សេវាកម្ម មានអ្នក​ធ្វើ​ការងារច្រើន​ជាងគេ គឺ​ប្រមាណ ៤,៩លាននាក់ ខណៈ​វិស័យ​ឧស្សាហកម្ម​មាន​ប្រមាណ ៣លាននាក់ ហើយវិស័យ​កសិកម្ម មានតែប្រមាណ ២,៨លាននាក់។

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បាន​សម្តែង​នូវ​មោទនភាព ចំពោះ​ចំនួន​សហគ្រាស​ដែលបាន​ចុះ​បញ្ជី បាន​កើន​ឡើង​ដល់ ៤៦ ៦៤៩សហគ្រាស (កើន ១៨៥១) ដោយ​មាន​កម្មករ​និយោជិតសរុប​ប្រមាណ ២,២លាននាក់ (កើន ៤០១,៤៧៩នាក់)។ កំណើននៃចំនួនសហគ្រាសដែលបានចុះបញ្ជី គឺជាសក្ខីភាពនៃការជឿជាក់របស់អ្នកវិនិយោគលើស្ថិរភាពនយោបាយ និងបរិយាកាសធុរកិច្ចនៅកម្ពុជា។

តាមរយៈការសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈនេះ ឯកឧត្តម ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងមានសត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និយោជក សហជីព កម្មករនិយោជិត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្នុងការធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែមានភាពរីកចម្រើន៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា