បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របាយការណ៍ក្រសួងអប់រំ ៖ ស្រ្តីរៀន​នៅថ្នាក់ឧត្តមសិក្សា​ចាប់ផ្តើម​កើនឡើង

របាយការណ៍ក្រសួងអប់រំ ៖ ស្រ្តីរៀន​នៅថ្នាក់ឧត្តមសិក្សា​ចាប់ផ្តើម​កើនឡើង

របាយការណ៍របស់ក្រសួងអប់រំ បានបង្ហាញថា និស្សិត​ស្រ្តីដែល​រៀន​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ មាន​ចំនួន​កើន​ឡើង ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើធ់ៀបនឹង​ចំនួន​និស្សិត​សរុប។

Advertisement

យោង​តាម​ស្ថិតិ ចាប់តាំងពីឆ្នាំ២០២២មក រហូត​ដល់ឆ្នាំ២០២៥ និស្សិតស្រ្តីរៀនថ្នាក់បរិញ្ញាបត្ររង បានកើន​ពី ៩៨៦២នាក់ ដល់ ១៨ ៤៤៦នាក់ ខណៈនិស្សិតជាបុរស​មានចំនួន ៤១ ២៣៤នាក់។ នៅថ្នាក់បរិញ្ញាបត្រវិញ និស្សិតស្រ្តីបានកើនពី ៨៤ ៥៣៨នាក់ ដល់ ១៤៧ ៦៣៩នាក់ ខណៈ​និស្សិតជាបុរស​មានចំនួន ២៦០ ០៤៦នាក់។

មូលហេតុ នៃការកើនឡើងនៃចំនួននិស្សិតស្រ្តីចូលរៀន​ថ្នាក់ឧត្តមសិក្សា​នេះ មិនមានការបញ្ជាក់នៅក្នុងរបាយការណ៍ទេ ប៉ុន្តែវាបានបង្ហាញពីការ​ផ្តល់​ឱកាស​កាន់តែទូលាយ​សម្រាប់ស្រ្តីក្នុង​ការ​ទទួលបាន​ការ​អប់រំ​នៅ​ឧត្តមសិក្សា។

តែយ៉ាងណាក៏ដោយ បើពិនិត្យមើលពីស្ថិតិនិស្សិតជាស្រ្តីចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិញ គឺមានកំណើនទាប។ ស្ថិតិបង្ហាញថា នៅឆ្នាំ២០២២ និស្សិតជាស្រ្តីចូលរៀន​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួន ៣១៤៨នាក់ រហូត​ដល់ឆ្នាំ២០២៥ និស្សិតជាស្រ្តីចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៥៨៧៥នាក់។ ដោយឡែកថ្នាក់បណ្ឌិតវិញ នៅឆ្នាំ២០២២ និស្សិតជាស្រ្តីមានចំនួន ១៣៣នាក់ ហើយនៅឆ្នាំ២០២៥ មានតែចំនួន ១៧៦នាក់ប៉ុណ្ណោះ។

ក្រសួងអប់រំបានទាញការ​សន្និដ្ឋានថា ភាគច្រើននៃនិស្សិត​ដែលចូលរៀន​នៅ​កម្រិត​ឧត្តមសិក្សា ប្រមូលផ្តុំនៅ​កម្រិតបរិញ្ញាបត្រ (៨១,៥៤ភាគរយ នៃចំនួននិស្សិតឧត្តមសិក្សា​សរុប)។ ដូច្នេះ ការវិនិយោគ​គួរប្រមូលផ្តុំ​បន្ថែម​ទៀត​ទៅលើថ្នាក់បរិញ្ញាបត្រ និង​ក្រោយ​ថ្នាក់​បរិញ្ញាបត្រ ដោយ​បង្កើន​ភាពទាក់ទាញ ការ​ស្រូបយក និង​គុណភាព នៃ​ការ​អប់រំ​ឧត្តមសិក្សា ដើម្បីបង្កើន​កំណើន នៃការ​ចូលរៀន និង​ជំរុញសមធម៌​ក្នុងការ​ទទួលបាន​ការអប់រំ​កម្រិត​ក្រោយ​បរិញ្ញាបត្រ​ប្រកប​ដោយ​បរិយាបន្ន។

សូមជំរាបជូនដែរថា នៅ​ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ និស្សិត​កំពុងសិក្សា​នៅថ្នាក់​ឧត្តមសិក្សា​មានចំនួន ៣១៨ ៩១៩នាក់ ក្នុងនោះស្រ្តីមានចំនួន ១៧២ ១៣៦នាក់ កើន ២៨១៤នាក់ បើធៀបនឹង​ឆ្នាំសិក្សា​២០២៣-២០២៤។ សមាមាត្រ នៃនិស្សិតនារី​នៅ​ឧត្តមសិក្សា ស្មើ ៥៣,៩៧ភាគរយ នៃចំនួន​និស្សិតសរុប៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា