បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញលេញថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ២០២៧

Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញលេញថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ២០២៧

សាកលវិទ្យាល័យ Monash University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញរបស់ប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ពេញលេញ (Full Scholarship) សម្រាប់ថ្នាក់បរិញ្ញាបត្រ ជូនដល់និស្សិតអន្តរជាតិ ដែល​រួមមានទាំងនិស្សិតមកពីប្រទេសកម្ពុជាផងដែរ។

Advertisement

នៅក្នុងឆ្នាំ២០២៦នេះ Monash University​ បាន​ជាប់ចំណាត់​ថ្នាក់លេខ ៣៦ លើពិភពលោក, មិនត្រឹមប៉ុណ្ណឹង សាកលវិទ្យាល័យនេះ ក៏មាន​ភាព​លេចធ្លោ​ខ្លាំង​ផ្នែកឱសថសាស្ត្រ និងឱសថវិទ្យា (Pharmacy & Pharmacology) ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក, ផ្នែកអប់រំ (Education) និងគិលានុបដ្ឋាក (Nursing) ក៏ស្ថិតក្នុងចំណោមក្រុមកំពូលទាំង ២០ ផងដែរ។

និស្សិតជ័យលាភីដែល​ជាប់អាហារូបករណ៍នេះ នឹងទទួលបានការឧបត្ថម្ភពេញលេញ ដូចជា ៖

  • ថ្លៃសិក្សា ៖ ឥតគិតថ្លៃ ១០០% ក្នុងអំឡុងពេលសិក្សា។
  • ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ៖ ទទួលបានចំនួន AUD 14,000 ក្នុងមួយឆ្នាំ។
  • ការស្នាក់នៅ ៖ ផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃនៅក្នុងបរិវេណសាកលវិទ្យាល័យ។
  • ការធ្វើដំណើរ និងទិដ្ឋាការ ៖ ជួយបង់ថ្លៃទិដ្ឋាការសិក្សា (Student Visa) និងផ្តល់សំបុត្រយន្តហោះទៅប្រទេសអូស្ត្រាលីសម្រាប់ជើងដំបូង។
  • ប្រាក់ឧបត្ថម្ភដំបូង៖ ផ្តល់ជូន AUD 3,000 សម្រាប់ការរៀបចំខ្លួនពេលទៅដល់ភ្លាម។
  • ឱកាសពិសេស ៖ ទទួលបានការចូលរួមក្នុងកម្មវិធីហាត់ការងារ (Internship) និងសកម្មភាពគាំទ្រការសិក្សាផ្សេងៗទៀត។

ដើម្បីមានសិទ្ធិដាក់ពាក្យស្នើសុំ បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

  1. ជានិស្សិតអន្តរជាតិ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ (រួមទាំងកម្ពុជា)។
  2. ដាក់ពាក្យចូលរៀនកម្មវិធីបរិញ្ញាបត្រពេញម៉ោង (Single Degree) នៅ Monash University ប្រទេសអូស្ត្រាលី។
  3. មិនធ្លាប់សិក្សានៅ Monash University ពីមុនមក។
  4. មិនទាន់បានចាប់ផ្តើមការសិក្សាថ្នាក់ឧត្តមសិក្សា (បរិញ្ញាបត្រ) នៅស្ថាប័នណាមួយឡើយ។
  5. មកពីគ្រួសារដែលមានជីវភាពខ្វះខាត (មានតម្រូវការផ្នែកហិរញ្ញវត្ថុ)។

កាលបរិច្ឆេទសំខាន់ៗ

ថ្ងៃបើកទទួលពាក្យ ៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
កាលបរិច្ឆេទចាប់ផ្តើមសិក្សា ៖ ខែកុម្ភៈ ឆ្នាំ២០២៧

របៀបដាក់ពាក្យ ៖ សិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាពសិក្សាល្អ ប៉ុន្តែមានការខ្វះខាតផ្នែកហិរញ្ញវត្ថុ អាចស្វែងរកព័ត៌មានលម្អិត និងដាក់ពាក្យសុំផ្ទាល់តាមរយៈ [ គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ ]

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា