សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន។

ការសិក្សានឹងចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៧ ដោយអាហារូបករណ៍មិនគិតថ្លៃសម្រាប់ការសិក្សាឡើយ តែថ្លៃស្នាក់នៅ សំបុត្រយន្តហោះ ថ្លៃអាហារ និងថ្លៃធានារ៉ាប់រងសុខភាព ជាបន្ទុករបស់សាមីខ្លួន។

ឯកសារចាំបាច់សម្រាប់ស្នើសុំ រួមមាន ៖ លិខិតឆ្លងដែន, សញ្ញាបត្របាក់ឌុប (បកប្រែ) ឬបរិញ្ញាបត្រ, ព្រឹត្តិបត្រពិន្ទុ, លិខិតបញ្ជាក់កិរិយាមាយាទ, លិខិតបញ្ជាក់សុខភាព, ផែនការសិក្សា, រូបថតផ្ទៃពណ៌សអាវធំ, បំពេញ form online (សាលា Yunnan Normal University)។
ការទទួលពាក្យនឹងចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ការិយាល័យសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ឬទំនាក់ទំនងតាម Telegram 031 328 6362៕