ជាឱកាសសម្រាប់និស្សិតទាំងពីរភេទដែលកំពុងសិក្សាជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសមន្រ្តីហាត់ការមកបម្រើការងារចំនួន ៨រូប ក្នុងនោះជំនាញនីតិសាស្រ្តចំនួន៥រូប និងជំនាញព័ត៌មានវិទ្យាចំនួន ៣រូប។
លក្ខខណ្ឌតម្រូវសម្រាប់ជំនាញនីតិសាស្រ្ត ៖ និស្សិតទាំងពីរភេទកំពុងសិក្សាឆ្នាំទី៣ ឬទី៤ លើជំនាញនីតិសាស្រ្ត, ចេះប្រើប្រាស់កុំព្យូទ័រ (Word, Excel, Power point), មានចំណេះដឹងផ្នែកនីតិសាស្រ្ត, មានចំណេះដឹងភាសាអង់គ្លេស (សរសេរ និងនិយាយបាន), មានសីលធម៌ ទំនាក់ទំនងល្អ ភាពអត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់។
សម្រាប់ជំនាញព័ត៌មានវិទ្យា ៖ និស្សិតទាំងពីរភេទដែលកំពុងសិក្សាឆ្នាំទី៣ ឬទី៤ លើជំនាញព័ត៌មានវិទ្យា, មានសមត្ថភាពអភិវឌ្ឍ និងថែទាំលើកម្មវិធីផ្នែកខាងមុខ ឬខាងក្រោយ (Front end/Back end), មានមូលដ្ឋានក្នុងការប្រើប្រាស់ភាសាកម្មវិធី និងបច្ចេកទេសអភិវឌ្ឍកម្មវិធី, យល់ដឹងពី MVC, Design Patterns, មានសមត្ថភាពអនុវត្តការងារជាក្រុម ដើម្បីអភិវឌ្ឍកម្មវិធី, មានចំណេះដឹងភាសាអង់គ្លេស (សរសេរ និងនិយាយបាន), មានសីលធម៌ ទំនាក់ទំនងល្អ ភាពអត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់។
អត្ថប្រយោជន៍ដែលទទួលបាន ៖ បទពិសោធន៍ការងារក្នុងវិស័យសាធារណៈ និងស្របតាមជំនាញ, អភិវឌ្ឍសមត្ថភាពក្នុងការសម្របសម្រួល និងទំនាក់ទំនង, ផ្តល់ជូនលិខិតបញ្ជាក់បទពិសោធន៍ការងារពីក្រសួងអប់រំ យុវជន និងកីឡា, ឱកាសក្នុងការបណ្តុះបណ្តាលជំនាញបន្ថែម និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
និស្សិតទាំងពីរភេទដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) ជាភាសាខ្មែរ ឬភាសាអង់គ្លេស ទៅកាន់លេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានដោយផ្ទាល់ ឬតាមរយៈតេឡេក្រាម 071 233 8871។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥ និង៣០នាទីរសៀល៕