តាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ដើម្បីទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំ២០២៦ ។

ក្នុងនោះ កម្រិតបរិញ្ញាបត្រ សាលានឹងផ្តល់ជូនការសិក្សាឥតគិតថ្លៃចំនួន ៨ ឆមាស និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ សាលានឹងមានការបញ្ចុះតម្លៃសិក្សា ៥០% ចំនួន ៣ ឆមាស។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យសម្រាប់អាហារូបករណ៍នេះ គឺនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
ដូច្នេះបេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចស្នើសុំចូលរួមវគ្គបណ្តុះបណ្តាលដោយ បំពេញទម្រង់បែបបទ ចុះឈ្មោះអនឡាញតាមរយៈ [ តំណភ្ជាប់ ] ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈ Email: [email protected]៕