សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ។

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ។
តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំតំបន់អឺរ៉ុប បានឱ្យដឹងថា កម្មវិធីអាហារូបករណ៍នេះ នឹងផ្តល់ជំនួយថវិកាដល់អ្នកស្រាវជ្រាវអន្តរជាតិដែលមានសញ្ញាបត្របណ្ឌិត ដើម្បីធ្វើទស្សនកិច្ចស្រាវជ្រាវនៅសាកលវិទ្យាល័យរយៈពេលពី ១ ដល់ ២ ខែ ក្នុងឆ្នាំ២០២៧ខាងមុខ។
អត្ថប្រយោជន៍
– ផ្តល់ជំនួយថវិកា ៤,០០០ អឺរ៉ូក្នុងមួយខែ
– រយៈពេលស្នាក់នៅស្រាវជ្រាវ ១ ឬ ២ ខែ
– ឱកាសបង្កើតបណ្តាញសហការស្រាវជ្រាវអន្តរជាតិ និងអភិវឌ្ឍគម្រោងស្រាវជ្រាវរួមជាមួយអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់។
លក្ខខណ្ឌដាក់ពាក្យ
– ត្រូវមានសញ្ញាបត្របណ្ឌិត (PhD) មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចស្រាវជ្រាវ
– មានស្ថាប័ន ឬទីកន្លែងស្នាក់នៅក្រៅប្រទេសហ្វាំងឡង់
– ត្រូវស្វែងរក និងទទួលបានលិខិតអញ្ជើញ (Invitation Letter) ពីសាស្ត្រាចារ្យ ឬអ្នកស្រាវជ្រាវម្ចាស់ផ្ទះនៅសាកលវិទ្យាល័យ University of Jyväskylä មុនដាក់ពាក្យ។

ដូច្នេះសម្រាប់អ្នកដែលមានបំណងចង់អភិវឌ្ឍជំនាញស្រាវជ្រាវនៅប្រទេសហ្វាំងឡង់ អាចធ្វើការដាក់ពាក្យឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ (ម៉ោង 23:59 តាមម៉ោងប្រទេសហ្វាំងឡង់) ហើយលទ្ធផលនៃការជ្រើសរើសគ្រោងប្រកាសនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹងការដាក់ពាក្យ បេក្ខជនអាចចូលទៅកាន់៖
www.jyu.fi/en/about-us/organisation-and-management/research-council/jyu-visiting-fellow-programme-2027 ។
សូមជម្រាបថា សាកលវិទ្យាល័យ Jyväskylä គឺជាសាកលវិទ្យាល័យឈានមុខមួយរបស់ប្រទេសហ្វាំងឡង់ ដែលល្បីល្បាញខាងគុណភាពអប់រំ និងការស្រាវជ្រាវ៕
