សាកលវិទ្យាល័យ RMIT នៃប្រទេសអូស្រ្តាលី បានប្រកាសពីការផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ របួសដាច់សរសៃពួរជង្គង់ខាងមុខ (ACL)។

សាកលវិទ្យាល័យ RMIT នៃប្រទេសអូស្រ្តាលី បានប្រកាសពីការផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ របួសដាច់សរសៃពួរជង្គង់ខាងមុខ (ACL)។
កម្មវិធីស្រាវជ្រាវនេះនឹងប្រើប្រាស់វិធីសាស្ត្រកម្រិតខ្ពស់ ទាំងផ្នែកគ្លីនិក ជីវមេកានិច (Biomechanical) និងរោគរាតត្បាត (Epidemiological)។ និស្សិតនឹងមានឱកាសប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជាឧបករណ៍សេនស័រពាក់ជាប់ខ្លួន (Wearable Sensors) ការវិភាគតាមរយៈវីដេអូ និងការស្រាវជ្រាវផ្អែកលើទិន្នន័យ (Data-driven Research)។ លើសពីនេះ កម្មវិធីក៏មានការចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមស្រាវជ្រាវកីឡា និងគ្លីនិកនានា ដើម្បីផ្តល់បទពិសោធន៍ការងារជាក់ស្តែងផងដែរ។
លក្ខខណ្ឌជ្រើសរើស ៖ ជាបេក្ខជនថ្នាក់បណ្ឌិត (PhD), មានប្រវត្តិសិក្សា ឬជំនាញពាក់ព័ន្ធនឹង រូបវន្តព្យាបាល (Physiotherapy) វិទ្យាសាស្ត្រកីឡា (Sports Science) ជីវមេកានិច (Biomechanics) រោគរាតត្បាតវិទ្យា (Epidemiology) វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)។
អត្ថប្រយោជន៍ទទួលបាន (Benefits) ៖ ការគាំទ្រលើការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតពេញលេញ, ឱកាសចុះអនុវត្ត និងធ្វើកម្មសិក្សាផ្ទាល់ជាមួយក្លិបកីឡា និងគ្លីនិកជំនាញ, បទពិសោធន៍ការងារស្រាវជ្រាវជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់។

ឯកសារតម្រូវ (Documents Required)
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានលម្អិត និងការដាក់ពាក្យ ៖ សូមទាក់ទងទៅកាន់សាស្ត្រាចារ្យដឹកនាំ (Supervisor) លោក Evangelos Pappas តាមរយៈអ៊ីមែល៖ [email protected] ឬចូលទៅកាន់ [គេហទំព័រផ្លូវការរបស់អាហារូបករណ៍] ៕
