បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ៖ ការអប់រំបែបកាយរឹទ្ធិកម្ម ត្រូវបានដាក់បញ្ចូល​ក្នុងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងវិន័យ សីលធម៌ ឥរិយាបទរបស់សិស្ស

រដ្ឋមន្រ្តីអប់រំ ៖ ការអប់រំបែបកាយរឹទ្ធិកម្ម ត្រូវបានដាក់បញ្ចូល​ក្នុងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងវិន័យ សីលធម៌ ឥរិយាបទរបស់សិស្ស

ភ្នំពេញ — រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យ​ដឹងថា ការអប់រំបែប​កាយរឹទ្ធិកម្ម ត្រូវ​បានក្រសួង ដាក់បញ្ចូល​ទៅ​ក្នុង​សកម្មភាពក្រៅម៉ោងសិក្សា នៅតាម​សាលា​រៀនគំរូ ដើម្បីពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបថល្អ​របស់សិស្ស។

Advertisement

ក្នុង​ពិធីសច្ចាប្រណិធាន និងបំពាក់​កន្សែងជូន​ដល់នវកាយរឹទ្ធិរៀមច្បង នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុង​សប្តាហ៍នេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹង​គុណភាព​សាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។

ជាមួយគ្នានេះ ការរៀបចំ “ក្លឹបកាយរឹទិ្ធ” និង “រចនាសម្ព័ន្ធកងល្បាត” នៅតាមគ្រឹះស្ថានសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា គឺពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ការអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ដល់យុវជននិងកុមារ ដើម្បីប្រែក្លាយពួកគេទៅជា ពលរដ្ឋល្អ ជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។

ការ​ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបទល្អ របស់សិស្សានុសិស្ស គឺជា​វិធានការគន្លឹះមួយ ក្នុង​ចំណោម​វិធានការគន្លឹះជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា យកចិត្តទុកដាក់ ក្នុងគោលដៅ «លើក​កម្ពស់គុណភាពអប់រំ» ដោយផ្តោតលើ​ការ​ពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់​មធ្យមសិក្សា ធ្វើ​យ៉ាងណា​ឱ្យ​ការ​អប់រំមិន​ត្រឹមតែពង្រឹងមនុស្ស​ឱ្យ​ចេះអក្សរ មានសមត្ថភាព តែត្រូវ​គួបផ្សំ​ជាមួយ​នឹងគុណធម៌ សីលធម៌ និង​ឥរិយាបទល្អ។

ស្របគ្នានឹងវិធានការនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអនុវត្តការផ្តល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង, ១០ភាគរយ​លើបំណិន និង ១០ភាគរយលើសីលធម៌ និង​ចរិយាធម៌ ក្នុងការបង្កើនការយក​ចិត្តទុកដាក់ លើ​ការ​ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបទល្អ របស់សិស្សានុសិស្ស៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា