បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Elon Musk ៖ មនុស្សយន្តនឹងមានចំនួនច្រើនជាងមនុស្ស ហើយ AI នឹងឆ្លាតលើសមនុស្ស

Elon Musk ៖ មនុស្សយន្តនឹងមានចំនួនច្រើនជាងមនុស្ស ហើយ AI នឹងឆ្លាតលើសមនុស្ស

មហាសេដ្ឋីពិភពលោក លោក Elon Musk បានបង្ហាញខ្លួនជាលើកដំបូងនៅវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុង Davos ប្រទេសស្វីស កាលពីសប្ដាហ៍មុន ដោយព្យាករណ៍ថា មនុស្សយន្តនឹងមានចំនួនច្រើនជាងមនុស្ស, បញ្ញាសិប្បនិម្មិត AI នឹងឆ្លាតលើសមនុស្ស ក្នុងទសវត្សនេះ ហើយការជួយឱ្យមនុស្សកាន់តែមានអាយុវែង ជារឿងដែលអាចធ្វើបាន។

Advertisement

លោក Musk ក៏បានប្រាប់អ្នក​ចូលរួមក្នុងកម្មវិធី របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា បញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត នឹងបង្កឱ្យមានការផ្ទុះឡើងនៃសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក។

លោកបានមានប្រសាសន៍ថា «យើងពិតជានឹងផលិតមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) ជាច្រើន ដែលពួកវានឹងបំពេញតម្រូវការរបស់មនុស្ស។ ការព្យាករណ៍របស់ខ្ញុំ គឺថា នឹងមានមនុស្សយន្តច្រើនជាងមនុស្ស។»

លោក Musk បានបន្ថែមថា មនុស្សយន្ត Optimus រាងដូចមនុស្សរបស់ក្រុមហ៊ុន Tesla នឹងធ្វើកិច្ចការសាមញ្ញៗនៅក្នុងរោងចក្រនាចុងឆ្នាំនេះ ហើយការងារឧស្សាហកម្មស្មុគស្មាញជាងការងារក្នុងរោងចក្រក្នុងរយៈពេល ១២ខែ។

លោក Musk បន្តថា តើអ្នកណាមិនចង់ឱ្យមានមនុស្សយន្តនោះ? ប្រសិនបើវាផ្ដល់ឱ្យយើងនូវអារម្មណ៍សុវត្ថិភាព ដោយវាអាចមើលថែកូនៗ និងសត្វចិញ្ចឹមរបស់អ្នក។

ក្រៅពី​អនាគត ដែលមនុស្សយន្តមានចំនួនច្រើនជាងមនុស្ស មហាសេដ្ឋីរូបនេះ បានលើកឡើងថា បញ្ហាប្រែប្រួលវ័យរបស់មនុស្ស គឺជារឿងដែលអាចដោះស្រាយបាន។

លោកបានព្យាករណ៍ថា​ បញ្ញាសិប្បនិម្មិត (AI) នឹងកាន់តែឆ្លាតជាងមនុស្សគ្រប់គ្នា នៅចុងឆ្នាំ២០២៦ និងលើសពីបញ្ញារួមរបស់មនុស្សជាតិក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

លោក Musk បាននិយាយថា ក្រុមហ៊ុន Tesla បានដាក់ដំណើរការសេវាកម្ម robotaxi នៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ហើយរំពឹងថា នឹងមានការដាក់ពង្រាយយ៉ាងទូលំទូលាយនៅទូទាំងប្រទេសនាចុងឆ្នាំនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុន Tesla នឹងទទួលបានការយល់ព្រមពីអឺរ៉ុបសម្រាប់យានយន្តទាំងនេះនៅខែក្រោយ ប៉ុន្តែមិនបានបញ្ជាក់ថាប្រទេសណាទេ។

ដោយឡែក ចំពោះបញ្ហាស្ដីពីការជួយឱ្យមនុស្សមានអាយុវែង លោក Musk បាននិយាយថា ភាពចាស់ជរា គឺជាបញ្ហា ដែលអាចដោះស្រាយបានដោយងាយ, លោកបានព្យាករណ៍ថា នៅពេលដែលកំណត់អត្តសញ្ញាណបាន មូលហេតុ នឹងបង្ហាញឡើង ដោយមិនគួរឱ្យជឿ សម្រាប់អ្នកវិទ្យាសាស្ត្រ៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា