បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអនុវត្តកាតព្វកិច្ចយោធា គឺជាការវិនិយោគលើស្មារតីស្នេហាជាតិ និងជាមោទនភាពរបស់យុវជន

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអនុវត្តកាតព្វកិច្ចយោធា គឺជាការវិនិយោគលើស្មារតីស្នេហាជាតិ និងជាមោទនភាពរបស់យុវជន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ចយោធាមិនមែនជាបន្ទុកនោះទេ ប៉ុន្តែវាគឺជាការវិនិយោគដ៏ធំបំផុតក្នុងការបណ្ដុះគំនិតស្នេហាជាតិ និងជាមោទនភាពជាតិសម្រាប់យុវជនខ្មែរគ្រប់រូប។

Advertisement

សម្តេចធិបតីមានប្រសាសន៍ថា រយៈពេល ២៤ខែ នៃការហ្វឹកហាត់ក្នុងជួរកងទ័ព នឹងជួយឱ្យយុវជនមានស្មារតីរឹងមាំ និងមានការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃកិច្ចការពារជាតិ។

សម្ដេចលើកទឹកចិត្តដល់យុវជនឱ្យចាត់ទុកឱកាសនេះ ជាការបំពេញតួនាទីដ៏ឧត្តុង្គឧត្តមក្នុងនាមជាកូនប្រុសម្នាក់សម្រាប់មាតុភូមិ។

រដ្ឋសភាកម្ពុជា កាលពីថ្ងៃអង្គារ បានអនុម័តសេចក្តីព្រាង​ច្បាប់​ស្តីពីកាតព្វកិច្ច​យោធា ជាឯកឆន្ទ។ ច្បាប់នេះ នឹងតម្រូវ​ឱ្យយុវជនពេញវ័យចាប់ពីអាយុ ១៨ឆ្នាំរហូតដល់ ២៥ឆ្នាំ បំពេញកាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ។ បន្ទាប់ពីបំពេញកាតព្វកិច្ចយោធារួច ពួកគេនឹង​ក្លាយជាទាហានបម្រុង រហូតដល់អាយុ ៤៥ ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ស្ត្រី ត្រូវបំពេញកាតព្វកិច្ចយោធាផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ហើយដោយឡែកព្រះសង្ឃ បូជាចារ្យ និងជនមានពិការភាព ត្រូវបានលើកលែងចេញពីកាតព្វកិច្ចនេះ។

បើយោងតាមច្បាប់ដដែល កាតព្វកិច្ចយោធាក៏នឹងអនុវត្តចំពោះជនជាតិខ្មែរដែលមានសញ្ជាតិពីរ ដែលកំពុងរស់​នៅក្នុងប្រទេស​កម្ពុជាផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា