ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការទទួលបានអាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការទទួលបានអាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។
អាហារូបករណ៍នេះ នឹងត្រូវផ្តល់ជូនដល់និស្សិតដែលកំពុងសិក្សានៅក្នុងមហាវិទ្យាល័យដែលពាក់ព័ន្ធនឹងធុរកិច្ច និងធនាគារ (ធុរកិច្ច, ធនាគារ, គណនេយ្យ, ហិរញ្ញវត្ថុ, សេដ្ឋកិច្ច, ច្បាប់, ចិត្តវិទ្យា ។ល។) ឬជំនាញពាក់ព័ន្ធនឹងឌីជីថល (បច្ចេកវិទ្យាព័ត៌មាន, ការសរសេរកម្មវិធី, វិទ្យាសាស្ត្រទិន្នន័យ, ការសរសេរកូដ, ការរចនាច្នៃប្រឌិត, សន្តិសុខព័ត៌មាន, បញ្ញាសិប្បនិម្មិត (AI) ។ល។)។
បើតាម Maybank អាហារូបករណ៍ នឹងគ្របដណ្តប់លើថ្លៃសិក្សា និងថ្លៃចុះឈ្មោះចូលរៀនទាំងអស់ ព្រមទាំងផ្តល់ជូនកុំព្យូទ័រយួរដៃ (Laptop) និងការចំណាយពាក់ព័ន្ធផ្សេងៗ រួមមានប្រាក់ឧបត្ថម្ភសៀវភៅ ការធានារ៉ាប់រង និងប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ។

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីអាហារូបករណ៍ Maybank Cambodia ឆ្នាំ២០២៦ បេក្ខជនត្រូវបំពេញតាមតម្រូវការទាំងអស់ដូចជា ៖ ចំណូលសរុបរបស់គ្រួសារមិនត្រូវលើសពី ២៤,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ, បច្ចុប្បន្នកំពុងសិក្សានៅឆ្នាំទី១ ឬឆ្នាំទី២ (តែឆមាសទី១ ប៉ុណ្ណោះ) ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យក្នុងស្រុកដែលបានកំណត់ដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យ ន័រតុន (Norton University), សាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF), វិទ្យាស្ថានភាសាបរទេស (IFL), វិទ្យាស្ថាន សេតិច (SETEC Institute) ឬ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (Beltei International University)។ ត្រូវរក្សាលទ្ធផលសិក្សាឱ្យបានយ៉ាងហោចណាស់ GPA 3.0 ឬប្រហាក់ប្រហែល។ មានអាយុមិនលើសពី ២២ឆ្នាំ។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមរយ៖ https://form.typeform.com/to/ghUDlrPV
ផុតកំណត់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦៕
