បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សា និងស្រាវជ្រាវ នៅក្នុងប្រទេសដែលស្ថិតនៅតំបន់អឺរ៉ុបកណ្តាលមួយនេះ។

Advertisement

អាហារូបករណ៍នេះត្រូវបានគ្រប់គ្រង និងអនុវត្តដោយក្រសួងអប់រំ ស្រាវជ្រាវ អភិវឌ្ឍន៍ និងយុវជន នៃសាធារណរដ្ឋស្លូវ៉ាគី ដោយ​ផ្តល់ឱកាសសម្រាប់ការសិក្សាគ្រប់កម្រិត នៃឧត្តមសិក្សា នៅតាមបណ្តា​សកលវិទ្យាល័យសាធារណៈនានានៅទូទាំងប្រទេសស្លូវ៉ាគី។

បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវអនុវត្តតាមកាលវិភាគ និងលក្ខខណ្ឌដូចខាងក្រោម៖
-ការដាក់ពាក្យតាមអនឡាញ: ត្រូវបញ្ចប់ឱ្យបានមុន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ៤ រសៀល (ម៉ោងនៅអឺរ៉ុបកណ្តាល)។
-ការបញ្ជូនឯកសារច្បាប់ដើម: បេក្ខជនត្រូវផ្ញើ “លិខិតទទួលយក” ឬ “លិខិតអញ្ជើញ” (Admission/Invitation Letter) ច្បាប់ដើមទៅកាន់ការិយាល័យ SAIA ក្នុងទីក្រុង Bratislava ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃធ្វើការទី៣ បន្ទាប់ពីថ្ងៃផុតកំណត់។

សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ [ កម្មវិធីអាហារូបករណ៍ជាតិស្លូវ៉ាគី ]៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា