បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេស្ប៉ាញក្លាយជា​ប្រទេសដំបូងគេនៅអឺរ៉ុប ដែលហាមឃាត់ក្មេងអាយុ​ក្រោម១៦ឆ្នាំលេងបណ្តាញសង្គម

អេស្ប៉ាញក្លាយជា​ប្រទេសដំបូងគេនៅអឺរ៉ុប ដែលហាមឃាត់ក្មេងអាយុ​ក្រោម១៦ឆ្នាំលេងបណ្តាញសង្គម

ប្រទេសអេស្ប៉ាញបានប្រកាសផែនការដែលចង់ហាមឃាត់ ក្មេងអាយុ ក្រោម១៦ឆ្នាំ មិនឱ្យ​លេងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារពួកគេ ពីមាតិកាដែលបង្កគ្រោះថ្នាក់ ដូចជា រូបភាពអាសអាភាស, អំពើហិង្សា គ្រឿងញៀន ជាដើម។

Advertisement

លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ដោយថា «វេទិកានានា នឹងត្រូវបានទាមទារ ដើម្បីអនុវត្ត ប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ដែលមានប្រសិទ្ធភាព»។ មេដឹកនាំ សង្គមនិយម រូបនេះ ក៏បានសន្យាថា នឹងផ្លាស់ប្តូរច្បាប់អេស្ប៉ាញ ដើម្បីធ្វើឱ្យ នាយកប្រតិបត្តិនៃវេទិកាបច្ចេកវិទ្យា ប្រឈមមុខនឹងការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះការខកខាន ក្នុងការដកចេញនូវមាតិកា ដែលខុសច្បាប់ ឬ ស្អប់ខ្ពើម។

គួរបញ្ជាក់ថា អូស្ត្រាលី ក្លាយជាប្រទេសដំបូង លើពិភពលោក ដែលហាមឃាត់ក្មេងជំទង់ពី វេទិកាពេញនិយមបំផុត រួមទាំង Facebook, Instagram និង TikTok កាលពីខែធ្នូ ឆ្នាំមុន។ បារាំង និង ព័រទុយហ្គាល់ ក៏បានព្យាយាមធ្វើតាមដែរ។

អេស្ប៉ាញ បានចូលរួមជាមួយប្រទេស ដាណឺម៉ាក ក្រិក និង បារាំង ក្នុងការដឹកនាំការជំរុញឱ្យមានសកម្មភាព ស្រដៀងគ្នានេះ នៅទូទាំងសហភាពអឺរ៉ុប៕

ប្រភព AFP
ប្រែសម្រួល ៖ សារ៉ាត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា