បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា (Global Affairs Canada) កំពុងបើកឱកាសដល់និស្សិតមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន (រួមទាំងកម្ពុជា) ក៏​ដូចជាបណ្តា​ប្រទេស​ក្នុងកោះប៉ាស៊ីហ្វិក និងម៉ុងហ្គោលី ដើម្បីទៅសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសកាណាដា។

Advertisement

គោលបំណងនៃកម្មវិធី

អាហាររូបករណ៍នេះត្រូវបានផ្តល់មូលនិធិក្រោម យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា ក្នុងគោល​បំណងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងចូលរួមចំណែកក្នុងការសម្រេចបាននូវ របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។

កម្រិតសិក្សាដែលផ្តល់ជូន ៖ ការសិក្សា​រយៈពេលខ្លី ឬការស្រាវជ្រាវ​នៅកម្រិតឧត្តមសិក្សា (Post-secondary)។

អាហារូបករណ៍នឹងគ្របដណ្តប់លើថ្លៃសំបុត្រយន្តហោះ, ទិដ្ឋាការ (Visa), ធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភការរស់នៅ (ចន្លោះពី ១០២០០ដុល្លារកាណាដា ដល់ ១៥៩០០ដុល្លារកាណាដា អាស្រ័យលើរយៈពេល និង​កម្រិតសិក្សា)។

ឯកសារចាំបាច់ ៖ លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ, លិខិតបង្ហាញពីគោលបំណង/ចំណាប់អារម្មណ៍របស់បេក្ខជន (Letter of Intent), លិខិតបញ្ជាក់ការសិក្សាពេញម៉ោងពីគ្រឹះស្ថានសិក្សាសាម៉ី, លិខិតគាំទ្រពីគ្រឹះស្ថានសិក្សាសាម៉ី (Letter of Support), សេចក្តីថ្លែងការណ៍ជូនដំណឹងអំពីឯកជនភាព (Privacy Notice Statement) ដែលមានចុះហត្ថលេខា។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ EduCanada.ca
ផុតកំណត់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ (វេលាម៉ោង ១១:៥៩នាទីយប់ ម៉ោងនៅប្រទេសកាណាដា)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា