បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបនិក "បំណង" ក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល នៅសិង្ហបុរី

ស្ថាបនិក "បំណង" ក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល នៅសិង្ហបុរី

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាសហស្ថាបនិក Bamnang (បំណង) បានក្លាយជា​ម្ចាស់ក្រុមហ៊ុនធុរកិច្ច​ឌីជីថលពី​កម្ពុជា​តែមួយគត់ដែលត្រូវបានជ្រើសរើស​ឲ្យ​ចូលរួមក្នុងកម្មវិធី Business Innovations Generator (BIG) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ ខែកុម្ភៈ។

Advertisement

កម្មវិធី Business Innovations Generator (BIG) គឺជាកម្មវិធីពន្លឿនអាជីវកម្ម លំដាប់ថ្នាក់តំបន់ ដែលជួយជ្រោមជ្រែង Startup ថ្មីៗតាមរយៈការតភ្ជាប់ទំនាក់ទំនងជាមួយគ្រូបង្វឹក (Mentors) ល្បីៗ និងបណ្តាញវិនិយោគិនសកល។

មានក្រុមហ៊ុន​ចូល​ប្រកួតប្រជែងក្នុងកម្មវិធីនេះសរុបចំនួន ២០០ មកពី​ប្រទេសនានា​ក្នុងពិភព​លោក។ ហើយក្រុមហ៊ុន​ដែល​ត្រូវ​ជ្រើសរើសឱ្យ​ចូលរួម​ប្រកួត​ BIG មានតែ៣៥ ប៉ុណ្ណោះ។ ក្នុងនោះ​ក្រុមហ៊ុន បំណង តែមួយគត់ពីប្រទេស​កម្ពុជា។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី សហស្ថាបនិក Bamnang (បំណង)

កញ្ញា សេង រ័ត្នសេដ្ឋាមុនី សហស្ថាបនិក Bamnang (បំណង) លើកឡើងថា Bamnang Singapore គឺជាជំហានបន្ទាប់ដើម្បីបង្ហាញពិភពលោកថា គំនិតច្នៃប្រឌិតរបស់កូនខ្មែរអាចរីកសុសសាយ និងជួយមនុស្សបានជុំវិញពិភពលោក។

“ការរៀននៅ Harvard និង MIT បានផ្តល់ចំណេះដឹងដល់ខ្ញុំ ប៉ុន្តែបេះដូងរបស់ខ្ញុំតែងតែនៅជាមួយនិស្សិតដែលកំពុងជួបការលំបាក”

ក្រុមហ៊ុន Bamnang (បំណង) បានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០២៤ គឺជាកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតកម្រិតស្តង់ដាអន្តរជាតិ ដែលផ្ដោតលើសុវត្ថិភាព តម្លៃស្នាក់នៅសមរម្យ សុខុមាលភាព និងបរិយាកាសសិក្សាដ៏ល្អបំផុត។ នៅទីនេះមានកម្មវិធីផ្តល់ការណែនាំ និងការផ្លាស់ប្តូរយោបល់ ការបង្ហាញពីអាហារូបករណ៍ និងផ្លូវអាជីព។

មុនពេលក្លាយជាសហគ្រិនវ័យក្មេង កញ្ញា សេង រ័ត្នសេដ្ឋាមុនី ធ្លាប់ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ NIU សហរដ្ឋអាមេរិក និងសិក្សាថ្នាក់អនុបណ្ឌិត ជំនាញវិភាគគោលនយោបាយអប់រំ នៅសាកលវិទ្យាល័យ Havard សហរដ្ឋអាមេរិក។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី បានសម្រេចចិត្តបោះបង់ឱកាសការងារល្អ និងសិទ្ធិរស់នៅសហរដ្ឋអាមេរិក (Green Card) ដើម្បីវិលត្រឡប់មកស្រុកខ្មែរវិញ ដោយសារកញ្ញា បានមើលឃើញពីទុក្ខលំបាករបស់និស្សិតខ្មែរ ហើយចង់ជួយដល់ពួក​គេតាមរយៈ​ការបង្កើតក្រុមហ៊ុន​នេះ។

កាលពីឆ្នាំ២០២៥ តាមរយ:កម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុនបំណង បានទទួលការវិនិយោគរបស់ក្រុមហ៊ុន Plug and Play ដើម្បីគាំទ្រនិស្សិតកម្ពុជាស្វែងរកលំនៅដ្ឋានដែលមានសុវត្ថិភាព និងតម្លៃសមរម្យ តាមរយៈកម្មវិធី Bamnang៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា