បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំរុញសិស្សានុសិស្សប្រឹងប្រែងរៀន​ឱ្យ​អស់ពីលទ្ធភាព សម្រាប់​ការ​ប្រឡង​បាក់ឌុប​នាពេលខាងមុខ

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំរុញសិស្សានុសិស្សប្រឹងប្រែងរៀន​ឱ្យ​អស់ពីលទ្ធភាព សម្រាប់​ការ​ប្រឡង​បាក់ឌុប​នាពេលខាងមុខ

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញ​ដល់​សិស្សានុសិស្ស​ដែល​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះទាំងអស់ សូម​បន្ត​ខិតខំប្រឹងប្រែង​រៀនសូត្រ​ឱ្យ​អស់ពីលទ្ធភាព ដើម្បីអាច​ប្រឡងជាប់គ្រប់ៗគ្នា ពិសេស​គឺ​ទទួលបាន​និទ្ទេស​ល្អ​ក្នុងការប្រឡង។

Advertisement

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យមរតកក្រមង៉ុយ ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន មង្គលបពិត្រ និងវិទ្យាល័យ ស្លាបលែង ក្នុងភូមិកៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារ (២៣ មិថុនា) ឯកឧត្តម ហ៊ុន ម៉ានី ដែល​ក៏ជា​ប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏​បានអំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ រួមទាំង​ក្រុមការងារមន្ទីរ សូមបន្តជួយ​ជ្រោមជ្រែង​ឱ្យ​អស់លទ្ធភាព និង​គ្រប់រូបភាព ដើម្បីធានា​បានថា សិស្សានុសិស្ស​នឹងទទួល​បានលទ្ធផលល្អ ឆ្លើយតប​នឹង​ការ​ខិតខំប្រឹងប្រែងរៀនសូត្រ​របស់ពួកគេ​ជាច្រើន​ឆ្នាំមកនេះ។

ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំនេះ គ្រោងនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ កាលពីឆ្នាំទៅ ខេត្តកំពង់ស្ពឺ មានសិស្សជាប់និទ្ទេស A ក្នុងការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន ៧៩នាក់។

សម្រាប់ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ឯកឧត្តម ហ៊ុន ម៉ានី រំពឹងថា អ្នក​ដែលប្រឡងជាប់ និង​មាននិទ្ទេស A នឹងមានការ​កើន​ឡើង​លើសពី​បណ្តា​ឆ្នាំមុនៗ ក្រោមទិស​ស្លោក “អ្នកចេះគឺជាប់”។ ឯកឧត្តមមានប្រសាសន៍ថា ក្រោយបញ្ចប់ការប្រឡង​និងប្រកាសលទ្ធផល រាជរដ្ឋាភិបាល​ក៏ដូចជា​សកលវិទ្យាល័យ​ជាច្រើនបាន​និងកំពុងរងចាំផ្តល់ការលើកទឹកចិត្ត និងផ្តល់អាហារូបករណ៍សម្រាប់អ្នកទទួលបានជ័យលាភីនិទ្ទេសល្អ ពីការ​ប្រឡង​នេះ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា