បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្លើយតបតម្រូវការឧស្សាហកម្មទំនើប រដ្ឋមន្រ្តីក្រសួងការងារ ជំរុញវិស័យឯកជន សហការជាមួយរាជរដ្ឋាភិបាល លើ​ការ​បណ្តុះបណ្តាល TVET

ឆ្លើយតបតម្រូវការឧស្សាហកម្មទំនើប រដ្ឋមន្រ្តីក្រសួងការងារ ជំរុញវិស័យឯកជន សហការជាមួយរាជរដ្ឋាភិបាល លើ​ការ​បណ្តុះបណ្តាល TVET

ដើម្បីធានាបាន​នូវ​ភាព​ប្រកួតប្រជែង កំណើន​ប្រកប​ដោយ​បរិយាបន្ន និង​ការឆ្លើយតប​យ៉ាង​រហ័ស​ទៅនឹង​តម្រូវ​ការ​ឧស្សាហកម្ម​ទំនើប រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានជំរុញ​វិស័យ​ឯកជន ក៏​ដូចជា​ដៃគូពាក់ព័ន្ធក្នុងតំបន់ ពង្រឹងកិច្ច​សហការ​ជាមួយ​រាជរដ្ឋាភិបាល ទៅ​លើ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និងការ​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ​ឱ្យ​បានរឹងមាំ។

Advertisement

ក្នុងឱកាស​ចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច អាស៊ាន កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ (៤ មីនា) ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ចាជីវៈ មានប្រសាសន៍ថា ការវិនិយោគលើ​មូលធន​មនុស្ស គឺជា​ការ​វិនិយោគ​លើផល​ចំណេញរួម​នាពេលអនាគត, ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា សម្រាប់ប្រទេស​កម្ពុជា បានត្រៀម​ខ្លួន​រួចជា​ស្រេច តាមរយៈ​យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែល​ចាត់ទុក​ការ​អភិវឌ្ឍ​ធនធាន​មនុស្សជា​ស្នូល។ ជាក់ស្តែង​ផ្អែក​លើ​ផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ក្រសួងការងារ​កំពុងជំរុញ​យ៉ាង​សកម្ម​នូវ​គោល​ការណ៍ “ពលរដ្ឋម្នាក់​ទទួល​បានយ៉ាងហោចណាស់ជំនាញ​មួយ​សម្រាប់ជីវិត និងគ្មាន​នរណាម្នាក់​ត្រូវ​បានទុកចោល”។

នៅចំពោះ​មុខវិនិយោគិនពីតំបន់អាស៊ាន ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាមរយៈការវិនិយោគយុទ្ធសាស្ត្រលើ TVET កម្មវិធីបណ្តុះបណ្តាលជាតិ រួមទាំងកម្មវិធី TVET 1.5M និងកិច្ចសហការជាមួយឧស្សាហកម្ម កម្ពុជាបានកសាងកម្លាំងពលកម្មដែលមានសមត្ថភាពគាំទ្រឧស្សាហកម្មផលិតកម្មសម័យទំនើប វិស័យសេវាកម្ម និងឧស្សាហកម្មកំពុងកើតមានថ្មីៗ។ ឯកឧត្តម​មានប្រសាសន៍ថា ជាមួយនឹងប្រជាជនវ័យធ្វើការច្រើន ប្រព័ន្ធបណ្តុះបណ្តាលបត់បែន និងមូលនិធិអភិវឌ្ឍជំនាញដែលបានបែងចែកថវិកាច្បាស់លាស់ កម្ពុជាផ្តល់ជូនវិនិយោគិនទាំងកម្លាំងពលកម្មដែលអាចប្រើប្រាស់ភ្លាមៗ និងសមត្ថភាពអភិវឌ្ឍធនធានមនុស្សរយៈពេលវែងយ៉ាងរឹងមាំ។

ប្រទេសកម្ពុជាកំពុងអនុវត្តគម្រោង «បដិវត្តកម្មជំនាញ» ដ៏ធំមួយ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនចំនួន ១,៥ លាននាក់។ គម្រោងនេះ ត្រូវ​បានអនុវត្ត​ស្របតាមយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី ១ និងបានដាក់ចេញនូវកម្មវិធី លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា