បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរទិវាជាតិអំណាន! ក្រសួងអប់រំ ប្រកាសជ័យលាភី "ពានរង្វាន់សម្តេចតេជោ សែន​" ផ្នែកអាន ស្មូត និងតែងនិពន្ធ

អបអរទិវាជាតិអំណាន! ក្រសួងអប់រំ ប្រកាសជ័យលាភី "ពានរង្វាន់សម្តេចតេជោ សែន​" ផ្នែកអាន ស្មូត និងតែងនិពន្ធ

ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញម្ចាស់ជ័យលាភីតែងនិពន្ធ និងស្មូតកំណាព្យចំនួន ៦រូប ក្នុងកម្មវិធីប្រឡងជ្រើសរើសជ័យលាភីថ្នាក់ជាតិផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេច តេជោ សែន» ដើម្បីអបអរសារទរទិវាជាតិអំណាន ១១ មីនា ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី”។

Advertisement

សម្រាប់ជ័យលាភី «ពានរង្វាន់សម្តេច តេជោ សែន» ផ្នែកអានអត្ថបទ (កម្រិតបឋមសិក្សា) ចំណាត់ថ្នាក់ទី១ បានទៅលើ កុមារី ហូរ ធារ៉ា ខេត្តកំពង់ឆ្នាំង, ចំណាត់ថ្នាក់ទី២ បានទៅលើ កុមារី ហឿង អាល័យពុទ្ធិរតន៍ មកពីខេត្តព្រៃវែង និងចំណាត់ថ្នាក់ទី៣ បានទៅលើ កុមារី ភារី មុនីនិច្ច មកពីរាជធានីភ្នំពេញ។

ចំណែក ជ័យលាភីផ្នែកស្មូតកំណាព្យ (កម្រិតអនុវិទ្យាល័យ) ចំណាត់ថ្នាក់ទី១ បានទៅលើ យុវសិស្ស សេវ សៀក មកពីខេត្តរតនគិរី, ចំណាត់ថ្នាក់ទី២ បានទៅលើ យុវសិស្ស កើត សុបុត្រា មកពីរាជធានីភ្នំពេញ និងចំណាត់ថ្នាក់ទី៣ បានទៅលើ យុវសិស្ស ម៉ៅ សាវិន មកពីខេត្តបន្ទាយមានជ័យ។ រីឯជ័យលាភីផ្នែកតែងនិពន្ធ (កម្រិតវិទ្យាល័យ) ចំណាត់ថ្នាក់ទី១ បានទៅលើ យុវសិស្ស សឿង ពិទូរ មកពីរាជធានីភ្នំពេញ, ចំណាត់ថ្នាក់ទី២ បានទៅលើ យុវសិស្ស ឈឿងឡូវ ម៉ីលិ មកពីខេត្តសៀមរាប និងចំណាត់ថ្នាក់ទី៣ បានទៅលើ យុវសិស្ស ឃុន សុខារ៉ាវីន មកពីខេត្តកែប។

ក្នុងពិធីបិទ និងប្រកាសលទ្ធផលការប្រកួតប្រជែង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះបេក្ខជនជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ ហើយក៏បានលើកទឹកចិត្តដល់បេក្ខជនដែលមិនទាន់ទទួលបានជ័យលាភី កុំឱ្យមានការបាក់ទឹកចិត្ត ឬបោះបង់ចោលនូវក្តីស្រមៃរបស់ខ្លួន ដោយ​ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងព្យាយាមដុសខាត់សមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃខាងមុខ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា