បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ធ្វើ​យុទ្ធនាការគាំទ្រ និងស្តារឡើងវិញ​ដល់គ្រឹះស្ថានសិក្សារងផលប៉ះពាល់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ

ក្រសួងអប់រំ ធ្វើ​យុទ្ធនាការគាំទ្រ និងស្តារឡើងវិញ​ដល់គ្រឹះស្ថានសិក្សារងផលប៉ះពាល់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ

ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែធ្វើយុទ្ធនាការក្នុងការ​ចងមេត្រីភាព រវាងអង្គភាពថ្នាក់កណ្តាលរបស់ខ្លួន ជាមួយ​សាលា​រៀន​​ដែលរងគ្រោះដោយសារជម្លោះ ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ដើម្បីគាំទ្រសេវាអប់រំ និង​ស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។

Advertisement

នាយកដ្ឋានអប់រំ យុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន គឺជាអង្គភាពមួយ ក្នុង​ចំណោមអង្គភាពថ្នាក់កណ្តាល​ចំណុះ​ឱ្យ​ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចុះកិច្ច​ព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព​ជាមួយ​សាលា​បឋមសិក្សា​តេជោបុស្បូវ ស្ថិត​ក្នុងមណ្ឌល​ជនភៀសសឹក​បាក់កាំ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ មីនា។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំ យុវជន និងកុមារ មានប្រសាសន៍ថា ការចងសម្ព័ន្ធមេត្រីភាព របស់អង្គភាពថ្នាក់កណ្តាល នៃក្រសួងអប់រំ យុវជន និងកីឡា ជាមួយសាលារៀន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នេះ គឺជា​យន្ត​ការ​មួយ​ដែល​ដាក់ចេញ​ដោយ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រ និងស្តារឡើងវិញ នូវ​ការផ្តល់សេវាអប់រំ ឆ្លើយតប​ទៅនឹង​តម្រូវការជាក់ស្តែង និង​ទាន់ពេលវេលាចំពោះគ្រឹះស្ថាន​សិក្សា​ដែល​រងផលប៉ះពាល់ ពីការឈ្លានពានរបស់ប្រទេសជិតខាង។

កិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព រវាងនាយកដ្ឋានអប់រំ យុវជន និងកុមារ និងសាលាបឋមសិក្សាតេជោបុស្សស្បូវ

បើតាម​លោក ផនសីហា ការចងសម្ព័ន្ធមេត្រីភាពជាមួយសាលារៀន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ មិន​មែន​មានត្រឹមតែអង្គភាពថ្នាក់កណ្តាលរបស់ក្រសួងអប់រំ​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែ​ក៏​រួមមានទាំងមន្ទីរអប់រំ រាជធានីខេត្តទាំង២៥ ព្រមជាមួយវិទ្យាល័យ ក៏​ដូចជា​សាកលវិទ្យាល័យ​ដែល​មានលទ្ធភាពផងដែរ។

តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងជម្លោះព្រំដែន​កម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ មានសាលារៀនរដ្ឋសរុបចំនួន ១២២៧ ស្ថិត​ក្នុង​ខេត្ត​ចំនួន៧តាម​បណ្តោយ​ព្រំដែនបាន​រងផលប៉ះពាល់ ក្នុងនោះ​សាលារៀនចំនួន ២៧បានប៉ះពាល់លើអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធអប់រំ។

សាលាបឋមសិក្សាតេជោបុស្សស្បូវ រងការខូចខាតដោយសារគ្រប់ផ្លោងរបស់យោធាថៃ

បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីចុងខែធ្នូ ឆ្នាំ២០២៥ រហូត​មក​ទល់​នឹង​ស​ប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២៦នេះ នៅមានសាលារៀន​ចំនួន ២០ មិនទាន់បានបើកដំណើរការ​ឡើងវិញនៅឡើយទេ, នេះបើតាម​របាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយ​នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា