បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការងារ រៀបចំការ​ប្រកួតជំនាញថ្នាក់ជាតិ លើកទី១០ នៅចុងខែកញ្ញា

ក្រសួងការងារ រៀបចំការ​ប្រកួតជំនាញថ្នាក់ជាតិ លើកទី១០ នៅចុងខែកញ្ញា

នៅចុងខែកញ្ញា ខាងមុខនេះ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ការ​ប្រកួត​ប្រជែង​ជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ដើម្បី​បង្ហាញពីសមត្ថភាព ទេពកោសល្យ និងភាពច្នៃប្រឌិត របស់យុវជនកម្ពុជា ទៅលើ១១ជំនាញសំខាន់ៗ។

Advertisement

ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា តែងធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងគោលបំណងបំផុសបំផុលឧត្តមភាពជំនាញ និងណែនាំដល់យុវជន អំពីជំនាញផ្សេងៗដែលមានមូលដ្ឋានលើវិជ្ជាជីវៈអាជីព ព្រមទាំងបំពាក់នូវមធ្យោបាយ និងធនធានដែលត្រូវការដើម្បីកសាងអនាគត ថែមទាំងបំផុស និងទាក់ទាញអ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពពាក់ព័ន្ធ និងសារៈសំខាន់នៃជំនាញ។ លើសពីនេះ ការប្រកួតប្រជែងជំនាញនេះ ក៏បានផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និង រាជរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំង ពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញ នៃជំនាញ។

បើតាមសេចក្តីជូនដំណឹង​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថាន​សិក្សា អង្គការ និងក្រុមហ៊ុនទាំងអស់ អាច​បញ្ជូនបេក្ខជន​មក​ចូលរួមប្រកួត ដោយ​បេក្ខជន​ត្រូវ​មាន​អាយុ​មិន​លើសពី២១ឆ្នាំ គិតត្រឹមឆ្នាំប្រកួតប្រជែងជំនាញ, បេក្ខជនត្រូវមានសុខភាពល្អ និង​កាយសម្បទាសមស្របតាមជំនាញដែលខ្លួនជ្រើសរើសចូលរួមប្រកួត។

ជំនាញទាំង១១ ដែលក្រសួងកំណត់ធ្វើការប្រកួតរួមមាន ៖ ជំនាញរៀបឥដ្ឋ, ជំនាញរៀបការ៉ូ, ជំនាញផ្សារ, ជំនាញតបណ្តាញអគ្គិសនី, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញរចនាក្រាហ្វិក, ជំនាញរចនាគេហទំព័រ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រ​ធុរកិច្ច, ជំនាញខ្សែបណ្តាញព័ត៌មាន, ជំនាញ Digital Construction, ជំនាញ 3D Digital Game Art។

ក្នុងការប្រកួតជំនាញថ្នាក់ជាតិលើកទី១០នេះ សម្រាប់បេក្ខជនដែលទទួលបានជ័យលាភីមេដាយ នឹងទទួលបានវិញ្ញាបនបត្រជ័យលាភី និងប្រាក់រង្វាន់លើកទឹកចិត្ត, ហើយបេក្ខជន​ដែល​មិន​ទទួលជ័យលាភី នឹងទទួលបានវិញ្ញាបនបត្រចូលរួម។ ដោយឡែកបេក្ខជនដែលទទួលបានជ័យលាភីពិន្ទុខ្ពស់ជាងគេ នឹងអាចមានឱកាស​ជ្រើសរើស​យកទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន និង​អន្តរជាតិស្របតាមលក្ខខណ្ឌរបស់ប្រទេសជាម្ចាស់ផ្ទះ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា