បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍ពង្រីកវិសាលភាព នៃការ​អប់រំឌីជីថល ទៅកាន់សាលាគោលដៅចំនួន១៨បន្ថែម

ក្រសួងប្រៃសណីយ៍ពង្រីកវិសាលភាព នៃការ​អប់រំឌីជីថល ទៅកាន់សាលាគោលដៅចំនួន១៨បន្ថែម

ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពីសប្តាហ៍​កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្ត​កម្មវិធីសិក្សា​ថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជា​ការអនុវត្ត​ជំហានទី២ ក្នុងការ​បណ្តុះគ្រាប់ពូជ​មូលធន​មនុស្សឌីជីថល​កម្ពុជា។

Advertisement

កម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នឹងធ្វើ​ឡើងសម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងគូរគមនាគមន៍ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Tech for Kids Academy ។ កម្មវិធីសិក្សានេះផ្តោតលើកាបណ្តុះបណ្តាលទេពកោសល្យឌីជីថលដល់កុមារដូចជា ភាសាអង់គ្លេសសម្រាប់បច្ចេកវិទ្យា មូលដ្ឋានគ្រឹះកុំព្យូទ័រ ពលរដ្ឋឌីជីថល សុវត្ថិភាពអនឡាញ គណិតវិទ្យានិងតក្កវិទ្យា ការសរសេរកូដ(Coding) បញ្ញាសិប្បនិម្មិត(AI) និងការដោះស្រាយបញ្ហា។

ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ការអនុវត្តកម្មវិធីសិក្សាថ្នាក់​មូលដ្ឋាន​គ្រឹះឌីជីថល ជាការបោះជំហានដ៏សំខាន់គាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយឌីជីថលនានា ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការទាញយកផល​ប្រយោជន៍​ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ជាលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សិស្សានុសិស្ស មកពីសាលាគោលដៅចំនួន២២ បានចូលរួមប្រកួតកម្មវិធីតិចណូវេសិន និងកម្មវិធី VIRTUAL GLOBAL GAME JAM 2025 របស់អង្គការ UNICEF និងទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមផងដែរ។

សូមជំរាបជូនថា បន្ទាប់ពី​ការ​ប្រកាស​ជំហានទី២ ដោយបន្ថែម​សាលា​គោលដៅថ្មីចំនួន១៨ទីតាំង​ទៀត បានធ្វើ​ឱ្យ​ការអនុវត្តកម្មវិធី កើនដល់៦០សាលារៀន ដោយ​គ្របដណ្តប់លើ ១៩រាជធានីខេត្ត​ទូទាំង​ប្រទេស និង​មាន​សិស្សានុសិស្សសរុប ១៧៩៨៨នាក់ ចូលសិក្សា៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា