បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧ ឆ្នាំសិក្សា ២០២៦-២០២៧។

Advertisement

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យនេះ តម្រូវឱ្យបេក្ខជនទាំងពីរភេទ ត្រូវតែ​ជាគ្រូបង្រៀន​ក្របខណ្ឌ​រដ្ឋមាន​សញ្ញាបត្រ កម្រិតបរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រសមមូល។ បេក្ខជនជា​គ្រូបង្រៀនដែល​មកពីសាលារៀនគោលដៅដូចជា សាលារៀនជំនាន់ថ្មី សាលារៀនធនធាន សាលារៀនគំរូ និង​សាលារៀន​អប់រំស្ទែម។

បន្ថែម​ពី​នេះ ​បេក្ខជន​ក៏​ត្រូវមានបទពិសោធបង្រៀនយ៉ាងតិច ៥ ឆ្នាំ (យោងតាមលិខិតតែងតាំងស៊ប់) ហើយ​បេក្ខជនត្រូវ​មានសមត្ថភាពភាសាអង់គ្លេស (អាចអាន និងស្តាប់បាន) មានសមត្ថភាពប្រើប្រាស់ ICT សម្រាប់ការអប់រំ (Ms. Office) និងមានលិខិតឧទ្ទេសនាមពីនាយកសាលាដែលខ្លួនកំពុងបម្រើការងារ។

កាលបរិច្ឆេទនៃការដាក់ពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយបេក្ខជនអាច [ ដាក់ពាក្យ​តាមប្រព័ន្ធអនឡាញ ] ហើយក្រសួងនឹងចាប់ផ្តើមការប្រឡងនៅពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយផ្តោតទៅលើវិញ្ញាសា សំណួរសរសេរ និងសម្ភាសន៍។

ក្រោយប្រឡងជាប់ជាស្ថាពរ បេក្ខជនទាំងអស់ នឹងត្រូវចូលរៀននៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ (ដេប៉ាតឺម៉ង់ស្រាវជ្រាវ គរុកោសល្យជំនាន់ថ្មី)។ ហើយបន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល និងជាប់ជាស្ថាពរ បេក្ខជននឹងត្រូវបញ្ជូនទៅបំពេញភារកិច្ចជាគ្រូប្រឹក្សាគរុកោសល្យនៅអង្គភាពដើមវិញ។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងផ្ទាល់ជាមួយ វិទ្យាស្ថានជាតិអប់រំ (ដេប៉ាតឺម៉ង់ស្រាវជ្រាវ គរុកោសល្យជំនាន់ថ្មី) ឬទំនាក់ទំនងតាមតេឡេក្រាម 011 697 038៕

អត្ថបទ ៖ ឌិន ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា