បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស.ស.យ.ក និងក្រសួងវប្បធម៌ រៀបចំកម្មវិធីប្រកួតវីដេអូអប់រំខ្លី “យុវជនដើម្បីសង្គម”

ស.ស.យ.ក និងក្រសួងវប្បធម៌ រៀបចំកម្មវិធីប្រកួតវីដេអូអប់រំខ្លី “យុវជនដើម្បីសង្គម”

ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសីលធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងលើកទឹកចិត្តឱ្យយុវជនបង្ហាញនូវគំនិតច្នៃប្រឌិត និងទំនួលខុសត្រូវក្នុងការរស់នៅជាមួយគ្នាក្នុងសង្គម, នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី “យុវជនដើម្បីសង្គម” ក្រោមប្រធានបទ “សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ផ្តើមពីយើងទាំងអស់គ្នា”។

Advertisement

ប្រធានបទនេះលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប សង្កេតពិចារណា យល់ដឹងពីតួនាទីរបស់ខ្លួនក្នុងសង្គម និងរួមចំណែកបង្កើតបរិយាកាសដែលពោរពេញដោយការស្រលាញ់ ការគោរព ក្តីមេត្តា និងសាមគ្គីភាពក្នុងសង្គម។

លក្ខខណ្ឌចូលរួម ៖ គ្រប់ស្នាដៃវីដេអូខ្លីទាំងអស់ ដែលដាក់ចូលរួមប្រកួតប្រជែង ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
១- ជាស្នាដៃវីដេអូ ឬមាតិកាកម្សាន្ត ដែលមានគុណតម្លៃ និងបញ្ញាបការយល់ដឹងពីសីលធម៌ គុណធម៌ក្នុងការរស់នៅ ដោយផ្តោតលើនិរន្តរភាព សុខុមាលភាពផ្លូវចិត្ត សហគមន៍ និង សេចក្តីថ្លៃថ្នូរ ក្នុងនាមជាពលរដ្ឋល្អ
២- ជាស្នាដៃ ដែលផលិតដោយជនជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ ឆ្នាំឡើង
៣- ជាស្នាដៃថ្មី ផលិតនៅចន្លោះខែមករា ឆ្នាំ២០២៥ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៦
៤- ជាស្នាដៃ ដែលមានថិរវេលាបញ្ចាំងចន្លោះពី ៣ នាទី ដល់ ១០ នាទី

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ចូលរួមប្រកួតស្នាដៃ អាចដាក់ពាក្យចូលរួមតាមរយៈ [ តំណរភ្ជាប់ ] នេះ ដោយភ្ជាប់ជាមួយអត្ថបទសង្ខេបរឿង, ស្នាដៃវីដេអូ ជាទម្រង់ MP4 ឬ MOV, រូបថតអ្នកផលិតវីដេអូ (Portrait) ចំនួន២សន្លឹក ក្នុងទម្រង់ JPEG ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។

ស្នាដៃវីដេអូខ្លីទាំងអស់ ដែលត្រូវបានប្រកាសជ្រើសរើសបឋម នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ តាមប្រព័ន្ធបណ្តាញសង្គម រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតជូនសាធារណៈ ធ្វើការបោះជ្រើសរើសស្នាដៃវីដេអូ ដែលពេញចិត្ត តាមទំព័រ ហ្វេសប៊ុកនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ ដូចតំណភ្ជាប់ខាងក្រោម៖
(https://www.facebook.com/share/1GjsJUt57U/?mibextid=wwxIfr) ។

ក្រុមការងារមេប្រយោគ នឹងពិនិត្យជ្រើសយកស្នាដៃវីដេអូខ្លី ចំនួន ០៣ ចំណងជើង ដើម្បីផ្តល់ ពានរង្វាន់ក្នុងថ្ងៃបិទកម្មវិធី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅ រោងភាពយន្ត Fable Cinema Phnom Penh (Urban Factory)។

រង្វាន់លើកទឹកចិត្ត

  • វីដេអូខ្លី លេខ១ ទទួលបានថវិកាចំនួន ៤,០០០,០០០៛ (បួនលានរៀល)
  • វីដេអូខ្លី លេខ២ ទទួលបានថវិកាចំនួន ៣,០០០,០០០៛ (ប៊ីលានរៀល)
  • វីដេអូខ្លី លេខ៣ ទទួលបានថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល)
  • វីដេអូខ្លី ដែលទទួលបានការបោះឆ្នោតគាំទ្រច្រើន ទទួលបានថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល)
  • រង្វាន់លើកទឹកចិត្ត ទទួលបានថវិកាចំនួន ៤០០,០០០៛ (បួនរយពាន់រៀល) សម្រាប់វីដេអូ ដែលបានជ្រើសរើសបឋម។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងអាស័យដ្ឋានអគារលេខ៧០ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ (Telegram) ០១២ ៩៧៧ ៩៧៧៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា