បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេសឡាញបង្កើតក្រុមប្រឹក្សាសិស្សដើម្បីរួមចំណែកអភិវឌ្ឍសាលារៀន សហគមន៍ និងបណ្តុះភាពជាអ្នកដឹកនាំ

វេសឡាញបង្កើតក្រុមប្រឹក្សាសិស្សដើម្បីរួមចំណែកអភិវឌ្ឍសាលារៀន សហគមន៍ និងបណ្តុះភាពជាអ្នកដឹកនាំ

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសិស្ស និងពិធីប្រគល់លិខិតតែងតាំងដល់ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សចំនួន ៨០នាក់ ដែលតំណាងឱ្យសិស្សសាខាសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង ១៥សាខា។

Advertisement

ការបង្កើតក្រុមប្រឹក្សាសិស្សនេះឡើងក្នុងគោលបំណងផ្តល់សម្លេងតំណាងរបស់សិស្សក្នុងចូលរួមចំណែកដោះស្រាយបញ្ហា និងអភិវឌ្ឍរចនាសម្ព័ន្ធសាលារៀន ការរៀននិងបង្រៀន ព្រមទាំងអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់សិស្សតាមរយៈការចូលរួមអនុវត្តគម្រោងនានារបស់សាលារៀន និងការងាសហគមន៍។

លោក តែ ឡាញ ប្រធាននាយកអប់រំបានគូសបញ្ជាក់ថា «សាលារៀនរបស់យើងមិនត្រឹមតែរៀបចំឱ្យសិស្សជោគជ័យក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះបណ្តាលឱ្យពួកគេក្លាយជាអ្នកដឹកនាំដ៏ពូកែសម្រាប់សាលារៀន គ្រួសារ និងសង្គមជាតិ ក៏ដូចជាបង្កើតឱ្យមានជីវិតល្អប្រសើរសម្រាប់ពេលអនាគតរបស់ពួកគេ»។

លោកប្រធានបានបន្ថែមថា ក្រុមប្រឹក្សាជំនាន់ថ្មី នេះនឹងផ្តល់សេវាគាំទ្រ និងឈរជាសម្លេងតំណាងរបស់សិស្សានុសិស្ស ដើម្បីចូលរួមចំណែកដោះសា្រយបញ្ហានានាក្នុងសាលារៀន ផ្តល់មតិស្ថាបនា និងអនុវត្តគម្រោងអភិវឌ្ឍសាលារៀន និងការងារសហគមន៍ ។

លោកបានបញ្ជាក់ថា ក្រុមប្រឹក្សាសិស្សត្រូវបានជ្រើសរើសដោយផ្អែកលើសំណេះដឹង សមត្ថភាព និងភាពជាអ្នកដឹកនាំ ហើយក្នុងសាលាមានបែងចែកជា៣ក្រុម ១.ក្រុមភាពជាអ្នកដឹកនាំ ២.ក្រុមវប្បធម៌នៃការរស់នៅ និង ៣.ក្រុមសិក្សាធិការ។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានមានប្រសាសន៍ថាក្រុមប្រឹក្សាសិស្សគឺជាធាតុចូលបន្ថែមគំនិតល្អៗ ដើម្បីរួមចំណែកអភិវឌ្ឍរចនាសម្ព័ន្ធសាលារៀន ការរៀននិងបង្រៀន ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សិស្ស និងសង្គមជាតិ។

លោកឧកញ៉ាបានបន្ថែមទៀតថា ក្រុមប្រឹក្សាសិស្សមិនមែនគ្រាន់បង្តើតឡើងសម្រាប់សាលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងសម្រាប់អភិវឌ្ឍ ភាពជាអ្នកដឹកនាំ, ការធ្វើការជាក្រុម, ការដោះស្រាយបញ្ហា, និងជំនាញទំនាក់ទំនង ដែលចាំបាច់សម្រាប់អាជីពរបស់សិស្សនាពេលអនាគត។ លោកលើកទឹកចិត្តឱ្យសិស្សមានគំនិតផ្តួចផ្តើម និងចូលរួមដោះស្រាយបញ្ហានៅក្នុងសហគមន៍ សាលារៀន ដើម្បីបង្កើតស្មារតីទទួលខុសត្រូវ និងភាពជាម្ចាស់។

លោកឧកញ៉ាសង្គត់ធ្ងន់ថា ក្រុមប្រឹក្សាសិស្សជាបណ្តាញទំនាក់ទំនងដ៏សំខាន់ ដែលជួយឱ្យរដ្ឋបាលសាលាយល់ពីតម្រូវការរបស់សិស្សកាន់តែច្បាស់ ដែលនាំទៅរកការកែលម្អបរិយាកាសសិក្សា៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា