ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បាននិងកំពុងបន្តពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅក្លាយខ្លួនជាស្ថាប័នអប់រំឈានមុខគេមួយនៅកម្ពុជា។ ដោយឡែក ក្នុងឆ្នាំសិក្សាថ្មី ឆ្នាំ ២០២៦នេះ ក្រុមហ៊ុនវេសឡាញនឹងពង្រីកសាខារបស់ខ្លួនចំនួន៤បន្ថែមទៀត ដែលនឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខ។
សម្រាប់ក្រុមហ៊ុនវេសឡាញ ការបន្ថែមសាខាចំនួន៤នេះ នឹងពង្រីកវិសាលភាពនៃការអប់រំដែលមានស្តង់ដារ ទៅដល់បណ្ដាខេត្តឱ្យកាន់តែមានភាពទូលំទូលាយ។ សាខាទាំង៤នោះស្ថិតនៅទីតាំងសំខាន់ៗដូចជា ៖ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងនៅក្នុងតំបន់ចោមចៅ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក្នុងឱកាសនៃការបើកសាខាថ្មី សាខានីមួយៗ ក៏នឹងមានការផ្ដល់ជូនពិសេសសម្រាប់អ្នកអាណាព្យាបាល ក្នុងការចុះឈ្មោះបុត្រធីតាចូលរៀនផងដែរ។
ការផ្ដល់ជូនពិសេសពីសាខាទាំង៤នោះគឺ សម្រាប់អ្នកអាណាព្យាបាលចុះឈ្មោះបុត្រធីតាចាប់ពីថ្ងៃជូនដំណឹងនេះ នឹងទទួលបាន៖
- ១ វគ្គ សិក្សាបាន ២វគ្គ
- ១ ឆមាស សិក្សាបាន ២ឆមាស
- ១ឆ្នាំ សិក្សាបាន ២ឆ្នាំ
ព្រមជាមួយនឹងការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតាជាមួយទឹកប្រាក់ ៣,០០០ដុល្លារ និងការការពារការសិក្សារហូតទៅដល់ ៥ឆ្នាំបន្ថែមទៀត។
យ៉ាងណាមិញ ចំពោះការផ្តល់ជូននេះ គឺសម្រាប់ការចុះឈ្មោះ ១០០នាក់ដំបូងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ បច្ចុប្បន្ន បណ្តាញសាលារៀននេះមានចំនួន ៣០សាខា ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលមានសិស្សចំនួន១៧០០០នាក់ និងបុគ្គលិកសរុបជាង ១,៥០០នាក់ គិតមកត្រឹមឆ្នាំ ២០២៥ ។ នៅក្នុងឆ្នាំ២០២៦ នេះផងដែរ សាលារៀនវ៉េស្ទឡាញន៍នឹងអភិវឌ្ឍខ្លួន ក្លាយជាសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍។
ក្រៅពីកម្មវិធីសិក្សាគោល សាលាបានបញ្ចូលនូវកម្មវិធីបណ្តុះបណ្តាលអន្តរជាតិដូចជា កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ មកពីសហរដ្ឋអាមេរិក កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ មកពីប្រទេសសិង្ហបុរី និងកម្មវិធីបណ្តុះបណ្តាលជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល មកពីសហរដ្ឋអាមេរិក ព្រមទាំងមានការ ធ្វើតេស្តវាស់ស្ទង់សមត្ថភាពសិស្សមុនចូលរៀន និងតាមដានការសិក្សា សិស្សជាប្រចាំ។ មិនត្រឹមតែប៉ុណ្ណោះ សាលារៀន ក៏នឹងបញ្ចូល នូវកម្មវិធីសហគ្រិនភាពសម្រាប់សិស្សវិទ្យាល័យ និងមានការផ្លាស់ប្តូរបទពិសោធន៍សិក្សាតាមរយៈ ការចូលរួមទស្សនៈ កិច្ចសិក្សា និង បោះជំរុំនៅក្នុង និងក្រៅប្រទេស ព្រមទាំងសិស្សានុសិស្សនឹងមានឱកាសទទួលបានអាហារូបករណ៍ពីសំណាក់សាកលវិទ្យាល័យល្បីៗក្នុង និងក្រៅ ប្រទេសថែមទៀតផង៕