បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀនវ៉េស្ទឡាញន៍ត្រៀមអនុវត្តកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ Pearson Edexcel មកចក្រភពអង់គ្លេសនៅឆ្នាំសិក្សាខាងមុខ

សាលារៀនវ៉េស្ទឡាញន៍ត្រៀមអនុវត្តកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ Pearson Edexcel មកចក្រភពអង់គ្លេសនៅឆ្នាំសិក្សាខាងមុខ

វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី «ការអនុវត្តកម្មវិធីសិក្សា Pearson Edexcel» ជូនដល់គណនាយកសាលារៀនវ៉េស្ទឡាញន៍ទាំង១៦សាខា ដើម្បីត្រៀមលក្ខណៈឱ្យបានពេញលេញក្នុងការអនុវត្តកម្មវិធីសិក្សាស្តង់ដារអន្តរជាតិមួយនេះនៅឆ្នាំសិក្សាខាងមុខនេះ។

Advertisement

សិក្ខាសាលានេះក៏ធានាថា រាល់ការគ្រប់គ្រង អនុវត្ត និងការបង្រៀននៅក្នុងសាលារៀននីមួយៗ ស្របតាមបទដ្ឋានអន្តរជាតិរបស់ចក្រភពអង់គ្លេស ដែលផ្តល់នូវគុណប្រយោជន៍ខ្ពស់បំផុតដល់សិស្សានុសិស្ស។

កម្មវិធីសិក្សារបស់ Pearson Edexcel ផ្តោតសំខាន់លើចំណេះទូទៅភាសាអង់គ្លេសតាមរយៈវិធីសាស្ត្របង្រៀនបែបទំនើប និងសតវត្សទី២១ ដែលជំរុញលើការគិតបែបវិភាគ និងការដោះស្រាយបញ្ហា។ ហើយសញ្ញាបត្រពី Pearson Edexcel ត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដែលផ្តល់ឱកាសអប់រំដ៏ទូលំទូលាយ និងបើកផ្លូវឱ្យសិស្សានុសិស្សកម្ពុជាអាចបន្តការសិក្សានៅក្រៅប្រទេសបានយ៉ាងងាយស្រួល។

Pearson Edexcel គឺជាស្ថាប័នផ្តល់កម្មវិធីសិក្សាអន្តរជាតិ និងរៀបចំការប្រឡងអន្តរជាតិដែលមានស្តង់ដារខ្ពស់ និងត្រូវបានទទួលស្គាល់ជាសកល ហើយក៏ជាផ្នែកមួយ នៃ Pearson PLC ដែលជាក្រុមហ៊ុនអប់រំឈានមុខមួយក្នុងពិភពលោក មានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងមានប្រវត្តិជាង ១៧៥ឆ្នាំក្នុងវិស័យអប់រំ ដោយបានអភិវឌ្ឍប្រព័ន្ធអប់រំអន្តរជាតិ (GCSE, A-Level) ការប្រឡង និងសញ្ញាបត្រដែលមានគុណភាពខ្ពស់សម្រាប់សិស្សនៅជុំវិញពិភពលោក ដែលជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ការនាំយក Pearson Edexcel មកកាន់សាលារៀនវ៉េស្ទឡាញន៍គឺការធ្វើទំនើបកម្មកម្មវិធីសិក្សាតាមប្រព័ន្ធអប់រំស្តង់ដារអន្តរជាតិ និងក្លាយជាចំណុចរបត់ថ្មីមួយសម្រាប់វិស័យអប់រំឯកជនក្នុងប្រទេសកម្ពុជា ដោយបញ្ចូលគ្នានូវកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ដើម្បីកសាងធនធានមនុស្សប្រកបដោយសក្ដានុពល៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា