ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីថៃ លោក អានុទីន ឆាន់វីរៈគុល នឹងត្រូវជួបពិភាក្សា ត្រីភាគី នៅល្ងាចថ្ងៃព្រហស្បតiនេះ ក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វ៊ីលីពីន ដើម្បីពិភាក្សាគ្នាលើបញ្ហាជម្លោះនៅ ព្រំដែនដ៏ស្មុគ្រស្មាញ។

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីថៃ លោក អានុទីន ឆាន់វីរៈគុល នឹងត្រូវជួបពិភាក្សា ត្រីភាគី នៅល្ងាចថ្ងៃព្រហស្បតiនេះ ក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វ៊ីលីពីន ដើម្បីពិភាក្សាគ្នាលើបញ្ហាជម្លោះនៅ ព្រំដែនដ៏ស្មុគ្រស្មាញ។
ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា ជំនួបត្រីភាគីដែលត្រូវធ្វើឡើង ដោយមានការសម្របសម្រួលពី លោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតី ហ្វ៊ីលីពីន និងជាប្រធានអាស៊ានប្ដូរវេន មុនកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅថ្ងៃសុក្រ ស្អែកនេះ។
ការចរចាដ៏កម្រនេះ ធ្វើឡើងបន្ទាប់ភាគីកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នាយ៉ាងតានតឹងកាលពីឆ្នាំមុន ប៉ុន្តែ គ្មានដំណោះស្រាយផ្លូវការណាមួយនៅឡើយ ទោះបីភាគីទាំងពីរមានបទឈប់បាញ់ជាមួយគ្នា ក៏ដោយ។ ខណៈកងទ័ពថៃនៅតែត្រូវដាក់ពង្រាយនៅលើដែនដីអធិបតេយ្យរបស់កម្ពុជា។
យ៉ាងណាក៏ដោយគេនៅពុំទាន់ទទួលបានលទ្ធផលបែបណាមួយនៅឡើយពីជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា ថៃរហូតមកទល់នឹងល្ងាចថ្ងៃព្រហស្បត្តិ៍នេះ។ ជំនួបត្រីភាគីនេះដែលស្នើឡើងដោយភាគីប្រទេសថៃ។
កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នេះ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ដែលផ្តោតលើការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់, ស្ថិរភាពសន្តិសុខស្បៀង, សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជា ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផល ប្រយោជន៍រួម៕
ដោយ៖ខន ណារី




