បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្នាក់ងាររបស់តារាប្រុស Tian Xuning ចេញប្រកាសចាត់វិធានការតាមផ្លូវច្បាប់ម្ដងទៀតព្រមទាំងព្រមានឱ្យគោរពឯកជនភាព

ភ្នាក់ងាររបស់តារាប្រុស Tian Xuning ចេញប្រកាសចាត់វិធានការតាមផ្លូវច្បាប់ម្ដងទៀតព្រមទាំងព្រមានឱ្យគោរពឯកជនភាព

នាពេលថ្មីៗនេះក្រុមហ៊ុនរបស់តារាសម្តែងចិន Tian Xuning បានចេញសេចក្តីប្រកាសជាសាធារណៈមួយនៅលើបណ្តាញសង្គម Weibo ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពនៃការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សិល្បករព្រមទាំងដាក់ការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះជនអនាមិក និងគណនីបណ្តាញសង្គមទាំងឡាយណាដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត។

Advertisement

ចាប់តាំងពីបានចាប់ផ្តើមនីតិវិធីការពារសិទ្ធិតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងការរំលោភបំពានលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់តារាប្រុស Tian Xuning កន្លងមកក្រុមហ៊ុនបានបន្តជំរុញកិច្ចដំណើរការនីតិវិធីច្បាប់នេះយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត។ នាពេលបច្ចុប្បន្នករណីមួយចំនួនទទួលបានលទ្ធផលជាជំហានៗហើយ។ ចំពោះមុខសញ្ញាដែលបានប្រព្រឹត្តការរំលោភបំពានហើយត្រូវបានស្វែងរកឃើញអត្តសញ្ញាណពិតប្រាកដ (ព័ត៌មានចុះឈ្មោះគណនីដោយឈ្មោះពិត) ក្រុមមេធាវីរបស់យើងបានដាក់ពាក្យប្តឹងទៅកាន់តុលាការប្រជាជនជាបន្តបន្ទាប់។ ក្នុងនេះមានន័យថាករណីមួយចំនួនត្រូវបានអនុវត្តទៅតាមនីតិវិធីច្បាស់ជាធរមាន ខណៈដែលករណីខ្លះទៀតកំពុងដំណើរទៅតាមផ្លូវច្បាប់ដោយមិនអាចលើកលែងបាន។

ទន្ទឹមនឹងនេះឆ្លើយតបទៅនឹងរលកថ្មីនៃការចែកចាយ និងការផ្សព្វផ្សាយខ្លឹមសាររំលោភបំពានដែលបានកើតឡើងនាពេលថ្មីៗនេះ គណនីសង្ស័យថ្មីៗក៏ត្រូវបានបញ្ចូលទៅក្នុងវិសាលភាពនៃការការពារសិទ្ធិក្នុងវគ្គនេះផងដែរ។ ក្រុមហ៊ុនបានឱ្យដឹងថាពួកគេនៅតែបន្តស៊ើបអង្កេត និងស្វែងរកការទទួលខុសត្រូវតាមផ្លូវច្បាប់ជាដាច់ខាត ចំពោះទង្វើរំលោភបំពានទាំងឡាយណាដូចជាការប្រឌិត និងការចែកចាយព័ត៌មានមិនពិត ការប្រមាថ ការបរិហារកេរ្តិ៍ ការកាត់តរូបភាពដោយចេតនាទុច្ចរិត (P-tuning) និងការទម្លាយព័ត៌មានឯកជនជាដើម។

តាមរយៈសេចក្តីប្រកាសនេះ ក្រុមហ៊ុនបានផ្ដល់ការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីពាក់ព័ន្ធដែលបានប្រព្រឹត្តការរំលោភបំពានទាំងអស់៖ សូមបញ្ឈប់ការបង្ហោះ ការចែករំលែក និងការផ្សព្វផ្សាយខ្លឹមសាររំលោភបំពានពាក់ព័ន្ធទាំងនោះជាបន្ទាន់ ព្រមទាំងលុបរាល់ខ្លឹមសារដែលបានបង្ហោះរួចរាល់ឱ្យបានឆាប់បំផុត។ ពិភពអ៊ីនធឺណិតមិនមែនជាកន្លែងដែលស្ថិតនៅក្រៅច្បាប់នោះទេ រាល់សកម្មភាពទាំងឡាយណាដែលរំលោភលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។ ជាមួយគ្នានេះដែរ ថ្មីៗនេះតារាប្រុស Tian Xuning ក៏ត្រូវអ្នកគាំទ្រជ្រុលនិយមរំលោភបំពានឯកជនភាពជាញឹកញាប់រហូតឈានដល់ការតាមដានលោកស្ទើរគ្រប់ជំហាន។ នៅក្នុងវីដេអូ vlog មួយរបស់លោក លោកបានបង្ហើបថាសូមឱ្យពួកគេតាមដានលោកត្រឹមតែសកម្មភាពដែលបានកំណត់ក្នុងកាលវិភាគប៉ុណ្ណោះ។ ក្នុងន័យនេះ ប្រសិនបើពួកគេនៅតែបន្ដតាមដានដោយរំលោភបំពានឯកជនភាពរបស់លោកម្ដងហើយម្ដងទៀត លោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ដើម្បីការពារខ្លួន៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា