បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​លក្ខខណ្ឌ​មួយ​នេះ។

Advertisement

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើក​ទី​១៥ ត្រឡប់​មក​ជា​ថ្មី កាន់​តែ​ប្លែក និង​អស្ចារ្យ​ជាង​មុន ក្រោម​ប្រធាន​បទ «ហ៊ាន​ចាប់​កាមេរ៉ា ហ៊ាន​ប្រាថ្នា​ពាន​រង្វាន់» សក្ដិសម​បំផុត​សម្រាប់​ផលិតករ​ក្នុង Generation Z ដែល​ស្រលាញ់ ចូលចិត្ត និង​មាន​បំណង​ប្រាថ្នា​ចង់​ឃើញ​ខ្លួន​ឯង​នៅ​ក្នុង​វិស័យ​ខ្សែ​ភាពយន្ត។

ចាប់​ផ្ដើម​ជាមួយ CSFF ដែល​ជា​ថ្នាល​បណ្ដុះ​ភាព​ជា​អ្នក​ផលិត​ភាពយន្ត​ក្នុង​សម័យ​ឌីជីថល ព្រម​ជាមួយ​ការ​ទទួល​បាន​បទ​ពិសោធន៍​ជាមួយ​រៀម​ច្បង​ក្នុង​វិស័យ​ភាពយន្ត​ខ្លី ក៏​ជា​ឱកាស​ក្នុង​ការ​ចាប់​យក​ជំនាញ​មួយ​ដ៏​ពិត​ប្រាកដ​ក្នុង​វិស័យ​ផលិត​កុន​នៅ​កម្ពុជាផងដែរ។

គួរ​ជម្រាប​ឱ្យ​ដឹង​ដែរ​ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បាន​ចាប់​ផ្ដើម​ប្រកាស​បើក​ទទួល​ស្នាដៃ របស់​សមិទ្ធិករ​ភាពយន្ត​ខ្នាត​ខ្លី តាំង​ពី​ខែមករា និង​បាន​លៃ​លក​ជូន​ថ្ងៃ​ឈប់​ទទួល​រហូត​ដល់​ថ្ងៃ ២០ កក្កដា ២០២៦ ជាមួយ​តម្លៃ ៥ដុល្លារ សម្រាប់​រឿង​ក្នុង​ស្រុក។ បញ្ជាក់ សម្រាប់​ការ​ផ្ញើ​សាច់​រឿង​មុន​ថ្ងៃ​ផុត​កំណត់​ចុង​ក្រោយ សម្រាប់​ការ​ដាក់​សាច់​រឿង​គឺ free ។

អាច​ផ្ញើ​ស្នាដៃ​របស់​អ្នក​តាម​រយៈ https://filmfreeway.com/csff

ព័ត៌មាន​បន្ថែម៖ ០១២ ៩៣១ ៣២៨

អ៊ីម៉ែល ៖ [email protected]

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា