ឃើញ Sydney ឈ្នះមកុដហើយ អ្នកគាំទ្រចង់ឃើញ មាលា ឈរលើវេទិកាប្រកួតប្រជែងសម្រស់ម្ដង
កញ្ញាកូនកាត់ខ្មែរបារាំង Mélia Constantin បានទៅអបអរមិត្តសម្លាញ់ Sydney Marith ដែលជាម្ចាស់មកុដ Miss Planet International 2025 កាលពីរាត្រីថ្ងៃ១៥ កន្លងទៅ។ ឃើញដូចនេះអ្នកគាំទ្រក៏បានលើកឡើងចង់ឲ្យ មាលា ចូលប្រកួតប្រជែងកម្មវិធីសម្រស់ ព្រោះទាំងរូបសម្រស់ ចំណេះដឹង បទពិសោធន៍ និងការងារសប្បុរសនាងមានទាំងអស់។
Advertisement
មាលា តែងតែជាមុខសញ្ញាដែលអ្នកគាំទ្រចង់បាននាងក្លាយជាអ្នកតំណាងកម្ពុជានាវេទិកាបវរកញ្ញាណាមួយ។ កាន់តែធ្វើឲ្យការជំរុញ មានសន្ទុះខ្លាំងនាថ្ងៃតារាស្រីកូនកាត់បារាំងរូបនេះទៅលើកទឹកចិត្ត Sydney ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ Miss Planet International 2025 ហើយ Sydney ក៏ទទួលបានជោគជ័យក្នុងវិថី Miss Planet ដូចការចង់បាន។
បើទោះជា Mélia ទៅគាំទ្រមិត្តរួមអាជីពនៅកម្មវិធី Miss Planet International 2025 ក៏ដោយ តែនាងបែរជាធ្វើឲ្យ fan រំភើបខ្លាំង និងចង់ឲ្យកូនខ្មែរកាត់បារាំងរូបនេះ ឈរលើវេទិកាបវរកញ្ញា និងជាអ្នកតំណាងកម្ពុជា។ ព្រោះថា មាលា ជាអ្នកស័ក្ដិសមបំផុតដោយមានមិនត្រឹមមានរូបសម្រស់ស្រស់ស្អាតទាក់ទាញ សម្រស់ខាងក្រៅ និងខាងក្នុងល្អបវរ ថែមទាំងមានចរិយាសម្បត្តិ Mélia Constantin មានទាំងអស់។