បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចប់ CARATLAND លើកទី ១០ ក្រុម​ SEVENTEEN លាអ្នកគាំទ្រមួយរយៈ សន្យា ៣ ឆ្នាំក្រោយជួបគ្នា

ចប់ CARATLAND លើកទី ១០ ក្រុម​ SEVENTEEN លាអ្នកគាំទ្រមួយរយៈ សន្យា ៣ ឆ្នាំក្រោយជួបគ្នា

កម្មវិធីជួបជុំអ្នកគាំទ្រ “Carat Land” លើកទី ១០ របស់ក្រុម Seventeen ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្ដាហ៍មុននៅពហុកីឡដ្ឋាន Incheon Asiad Main ក្នុងទីក្រុង Incheon។

Advertisement

ទោះបីជាព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបាននាំមកនូវភាពកក់ក្តៅដូចរាល់ដង ប៉ុន្តែការជួបជុំគ្នានៅឆ្នាំនេះបានបន្សល់ទុកនូវភាពក្តុកក្តួលមួយផ្នែកដែរដោយសារវាជាសកម្មភាពចុងក្រោយមួយរបស់ក្រុម មុនពេលសមាជិកផ្សេងៗចាប់ផ្ដើមបំពេញកាតព្វកិច្ចយោធា។

យោងតាម INQUIRER.net កម្មវិធីបានចាប់ផ្ដើមឡើងជាមួយរថភ្លើងមួយគ្រឿងឆ្ពោះទៅកាន់ «Carat Land» ដែលជាឋានសួគ៌រវាង Seventeen និង carat។ សមាជិកក្រុមបានឡើងលើរថភ្លើងរួចចាប់ផ្តើមច្រៀងបទ «Together», «Heaven’s Cloud» និង «My My»។ រយៈពេល ២ ថ្ងៃនៃការធ្វើ CARAT LAND សមាជិកក្រុមទាំង ៩ នាក់បានបង្កើតឱ្យមានបរិយាកាសសប្បាយរីករាយជាច្រើនដូចជាការលេងហ្គេម ការសម្ដែង និងការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រនៅទីនោះផ្ទាល់ថែមទៀតផង។

យ៉ាងណាមិញ ភាពរីករាយបានបញ្ចប់ទៅយ៉ាងរហ័សដោយបន្សល់ទុកនូវអារម្មណ៍សោកសៅនៅចុងកម្មវិធី ក្រោយសមាជិកបានប្រាប់ថាពួកគេនឹងវិលត្រលប់មកវិញជាមួយនឹងជំពូកទីពីរកាន់តែរឹងមាំ និងពោរពេញដោយថាមពលខ្លាំងក្លាជាងមុន។ ក្នុងនោះ Mingyu បាននិយាយថា៖ នៅពេលដែលយើងត្រឡប់មកវិញក្នុងរយៈពេលពីរទៅបីឆ្នាំ ខ្ញុំគិតថានោះជាពេលដែលជំពូកទីពីររបស់យើងនឹងចាប់ផ្តើមយ៉ាងពិតប្រាកដ។ យើងនឹងត្រលប់មកវិញបន្ទាប់ពីរីកចម្រើន និងផ្លាស់ប្តូរ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងបន្តស្រឡាញ់យើងនៅពេលនោះដែរ។ ជាការឆ្លើយតប carat នៅទីនោះក៏បាននិយាយថាពួកគេនឹងរងចាំ SEVENTEEN វិលត្រលប់មកវិញជានិច្ច។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសមាជិក ១៣ នាក់ បច្ចុប្បន្ន Jeonghan, Wonwoo, Hoshi និង Woozi កំពុងជាប់កាតព្វកិច្ចក្នុងជួរកងទ័ព ខណៈ Mingyu, DK, Seungkwan, Vernon និង Dino នឹងត្រូវចូលបំពេញកាតព្វកិច្ចឆាប់ៗក្នុងឆ្នាំនេះ ដោយកាលបរិច្ឆេទក្រុមហ៊ុននឹងជូនដំណឹងនៅពេលក្រោយ។ ប្រសិនបើមិនមានបញ្ហា ឬមានអ្វីផ្លាស់ប្ដូរនោះទេ សមាជិកទាំង ១៣ នាក់នៃក្រុម SEVENTEEN នឹងត្រលប់មកជួប CARAT វិញនៅឆ្នាំ ២០២៨ ខាងមុននេះ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា