ផ្ទុះការចាប់អារម្មណ៍ជាថ្មីនៅលើបណ្ដាញសង្គម ក្នុងពិធីមង្គលការកូនស្រីម្ចាស់សម្អាងការ ប៉ារ៉ាឌី ដែលបង្ហាញវត្តមានចូលរួមសុទ្ធសឹងតែតារាល្បីៗនៅក្នុងស្រុក ក្នុងឈុតសម្លៀកបំពាក់ប្រណីតៗ ដែលច្នៃដោយផ្ទាល់ពីម្ចាស់ហាងតែម្ដង។

ទិដ្ឋភាពមង្គលការរបស់កូនស្រីអ្នកជំនួញចាស់វស្សាមួយរូបនៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម។ មហាជនប្រហែលជាធ្លាប់បានលឺ និងស្គាល់សម្អាងការ ប៉ារ៉ាឌី ដែលជាសម្អាងការល្បីឈ្មោះមួយនៅក្នុងស្រុក និងទទួលបានការគាំទ្រខ្លាំងសម្រាប់គូស្នេហ៍ជាច្រើនគូមកទល់ពេលបច្ចុប្បន្ន។
ជាក់ស្ដែង កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៦ កូនស្រីបណ្ដូលចិត្តរបស់លោកស្រី ហាក់ វណ្ណាត ដែលជាម្ចាស់សម្អាងការ ប៉ារ៉ាឌី បានចូលរោងការជាមួយកំលោះកូនកាត់ចិនស្រស់សង្ហាមួយរូប។ នៅក្នុងពិធីមង្គលការរបស់កូនស្រីពៅម្ចាស់សម្អាងល្បីឈ្មោះរូបនេះក៏ឃើញមានតារាប្រុសស្រីជាច្រើនបង្ហាញវត្តមានចូលរួម មានទាំងតារាចម្រៀង តារាសម្ដែង តារាបង្ហាញម៉ូត ព្រមទាំងតារាជើងចាស់ជាច្រើនរូបផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំងនៅក្នុងពិធីមង្គលការដ៏អធិកអធមមួយនេះគឺភាគច្រើននៃឈុតដែលតារាប្រុសស្រីស្លៀកចូលរួមនៅក្នុងពិធីជាឈុតច្នៃចេញពីហាងកាត់ដេរ ប៉ារ៉ាឌី ដែលសុទ្ធសឹងជាឈុតប្រណីតៗ និងស្រស់ស្អាត។
ទស្សនាទិដ្ឋភាពផ្ទាល់ពីតារាប្រុសស្រីក្នុងពិធីមង្គលកូនស្រីម្ចាស់សម្អាងការ ប៉ារ៉ាឌី ៖