បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ម្សិល​មិញ​នេះ។

Advertisement

ដូច​ដែល​មហាជន​អ្នក​គាំទ្រ​បាន​ជ្រាប​ហើយ​ថា អ្នក​នាង ឱក សុគន្ធ​កញ្ញា ត្រូវ​បាន​ក្រសួង​អប់​រំ​នៅ​កម្ពុជា​តែង​តាំង​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ។ ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី ១៦ ខែមិថុនា ២០២៦ តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​ក្រុម​ភ្លេង​កាយរឹទ្ធិ​ថ្នាក់​ជាតិ លើកទី៣ ក្រោម​ប្រធាន​បទ «ភ្លេង​កាយរឹទ្ធិ ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ»។

ការ​បង្ហាញ​វត្តមាន​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ប្រចាំ​រស្មី​ហង្ស​មាស​នា​លើក​នេះ មិន​ត្រឹម​ជា​ការ​បង្ហាញ​ជូន​នូវ​ផ្ទាំងទស្សនីយភាពនៃការ​សម្ដែង និង​ច្រៀង​ជូន​បណ្ដា​ភ្ញៀវ​កិត្តិយស​ទស្សនា ប៉ុន្តែ​ជា​ការ​ចូល​រួម​ផ្សព្វផ្សាយ​ពី​សកម្មភាព​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា សំដៅ​លើកកម្ពស់​ការ​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជាតិ ផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ប្រកួត​ក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៦ មាន​៣​ក្រុម​ដែល​ដណ្ដើម​បាន​ជយលាភី​ក្នុង​នោះ​រួម​មាន៖

(១) ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ ជ័យលាភី លេខ ១ ទទួលបានពានរង្វាន់ ដំបងបញ្ជាភ្លេង និង ទឹកប្រាក់ចំនួន ២០,០០០,០០០រៀល។

(២) ក្រុមភ្លេងកាយរឹទ្ធិ ខេត្តឧត្តរមានជ័យ ជ័យលាភី លេខ ២ ទួលបានពានរង្វាន់ និងទឹកប្រាក់ចំនួន ១២,០០០,០០០រៀល។

(៣) រុមភ្លេងកាយរឹទ្ធិ ខេត្តបាត់ដំបង ជ័យលាភី លេខ ៣ ទទួលបានពានរង្វាន់ និង ទឹកប្រាក់ចំនួន ៨,០០០,០០០រៀល៕

រូបភាព ៖ អគ្គនាយកដ្ឋានយុវជន

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា