បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម BTS នៅក្នុងខែ មីនា នេះ។ យ៉ាងណាមិញ​ នៅខែ មេសា ខាងមុខ ឧស្សាហកម្មខេប៉ុបកាន់តែមមាញឹកបន្ថែមទៀត ខណៈទាំងតារាទោល និងក្រុមពីផលិតកម្មតូចធំ នាំគ្នា​វិលត្រឡប់មកវិញជាមួយស្នាដៃថ្មី។

Advertisement

ជាក់ស្ដែង  សមាជិកទាំង ៥នាក់នៃក្រុម TOMORROW X TOGETHER (TXT) កំពុងតែត្រៀមចេញអាល់ប៊ុមថ្មី ក្រោមឈ្មោះថា “7TH YEAR: A Moment of Stillness in the Thorns” នៅថ្ងៃទី ១៣ ដោយអាល់ប៊ុមខ្នាតតូចទី ៨ នេះ គឺជាស្នាដៃដំបូងរបស់ក្រុម បន្ទាប់ពីបន្តកុងត្រាថ្មីជាមួយ BigHit Music។

បន្តមកក្រុម NCT WISH នៅថ្ងៃទី២០ តារាប្រុសទាំង ៦រូបពី SM Entertainment នឹងបញ្ចេញអាល់ប៊ុមពេញខ្នាតទី ១របស់ក្រុម ក្រោមឈ្មោះថា “Ode to Love” ដែលនេះ គឺជាការរួមបញ្ចូលចម្រៀងចម្រុះបែបចំនួន ១០បទ​ក្នុងអាល់ប៊ុមតែមួយ។

ក្នុងថ្ងៃដដែលនេះ CORTIS ក្រុមខេប៉ុបបុរសចុងក្រោយបង្អស់របស់ BigHit ក៏នឹងបញ្ចេញ Tittle Track ពីអាល់ប៊ុមខ្នាតតូចទីពីរ “GREENGREEN” មុននឹងចេញផ្សាយជាផ្លូវកាលនៅថ្ងៃទី ៤ ខែ ឧសភា ផងដែរ។

ដោយឡែក សម្រាប់សិល្បករដែលស្ថិតក្រោមបណ្ដាញផលិតកម្ម HYBE Labels ក៏មមាញឹកដូចគ្នា។ ជាក់ស្ដែង ក្រុម ILLIT ពី Belift Lab នឹងត្រឡប់មកវិញនៅថ្ងៃទី ៣០ ជាមួយអាល់ប៊ុមខ្នាតតូចទីបួន “MAMIHLAPINATAPAI” ខណៈអ្នកគាំទ្រក៏រំពឹងថា Le Sserafim និង TWS ក៏នឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះដូចគ្នា បើទោះបីជា ទីភ្នាក់ងារមិនទាន់បានបញ្ជាក់កាលបរិច្ឆេទផ្លូវការក្ដី។

ចំណែកឯនៅផលិតកម្ម JYP Entertainment វិញ  ក្រុម KickFlip នឹងត្រឡប់មកវិញជាមួយបទ “My First Kick” នៅថ្ងៃទី ៦ បន្តដោយក្រុម Xdinary Heroes ក៏នឹងមានស្នាដៃថ្មីនៅថ្ងៃទី ១៧ ខែ មេសា ដូចគ្នា។

ក្រៅពីផលិតកម្មធំៗ ក៏នៅមានក្រុម KISS OF LIFE ដែលត្រៀមចេញផ្សាយស្នាដៃថ្មី គឺអាល់ប៊ុម “Who is she” នៅថ្ងៃទី៦ ក្រោយសម្រាកអស់រយៈពេល ១០ខែ ។ ខណៈក្រុមនារីថ្មី ifeye ក៏នឹងដាក់ចេញគម្រោង “As If” នៅថ្ងៃទី ១៥ ខាងមុខ ក្រោយពីបង្ហាញខ្លួនជាផ្លូវការ កាលពីឆ្នាំ ២០២៥ កន្លងទៅ។

ទន្ទឹមនឹងនេះដែរ ក្រុមខេប៉ុបនិម្មិតបុរស PLAVE នឹងបន្តកេរ្តិ៍ឈ្មោះជាក្រុម Virtual ដ៏លេចធ្លោមួយក្នុងវិស័យខេប៉ុបជាមួយនឹងបទថ្មី “Caligo Pt.2” នៅថ្ងៃទី ១៣​ ខាងមុខ។

ក្រៅពីការវិលត្រឡប់ជាក្រុម អតីតសមាជិកក្រុម BIGBANG គឺ T.O.P នឹងចេញអាល់ប៊ុមទោលពេញខ្នាតដំបូងក្នុងរយៈពេល ១៣ ឆ្នាំ ក្រោមឈ្មោះ Another Dimension នៅថ្ងៃទី ៣។ ឯ Dayoung មកពីក្រុម WJSN ក៏នឹងចេញបទចម្រៀងទោលទីពីរ “What’s a girl to do?” នៅថ្ងៃទី ៧ ខែមេសា។

បន្ថែមពីនេះ Park Ji-hoon អតីតសមាជិក Wanna One និង Kangmin ពីក្រុម VERIVERY ក៏កំពុងត្រៀមបញ្ចេញបទចម្រៀងថ្មីក្នុងខែតែមួយនេះផងដែរ។

ស្របពេលដែលសិល្បករជាច្រើនរូប កំពុងតែត្រៀមនាំយកស្នាដៃថ្មីមកជូនទស្សនិកជនជាបន្តបន្ទាប់ ខែ មេសា​ ខាងមុខ នឹងក្លាយជាពេលវេលាមួយដ៏មមាញឹកក្នុងឧស្សាហកម្មខេប៉ុបប្រចាំឆមាសទី១ ឆ្នាំ ២០២៦ នេះ។ ខណៈ អ្នកនិយមស្ដាប់ចម្រៀងខេប៉ុប ក៏នឹងមានបទចម្រៀងថ្មីស្ដាប់ឥតចន្លោះដូចគ្នា៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា