នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវាសុខភាពផ្លូវចិត្តដល់មនុស្សនៅក្នុងសហគមន៍ LGBTQIA+។

Ariana Grande បានសរសេរសាររៀបរាប់អំពីមូលនិធិ Brighter Days Ahead Foundation តាមរយៈគណនី Instagram ថា៖ “បេសកកម្មរបស់យើងគឺ ការគាំទ្រ ការពារ និងផ្តល់ធនធានផ្សេងៗដល់មិត្តភក្តិដែលងាយរងគ្រោះរបស់យើង ដែលកំពុងតែត្រូវការជំនួយ”។
តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះបានឱ្យដឹងបន្ថែមថា៖ “តាមរយៈមូលនិធិផ្សេងគ្នាចំនួន ៤ នេះ យើងនឹងអាចជួយដល់បណ្តាអង្គការដ៏អស្ចារ្យណា ដែលកំពុងផ្តល់កន្លែងសុវត្ថិភាព និងការមើលថែ ដែលកំពុងតែមានតម្រូវការយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ននេះ”។

មូលនិធិទាំង ៤ របស់ Brighter Days Ahead Foundation រួមមាន៖
កាលពីដើមខែមិថុនា កន្លងទៅ Ariana Grande ទើបតែបានចាប់ផ្ដើមដំណើរប្រគំតន្ត្រីទេសចរណ៍ The Eternal Sunshine Tour ដោយក្រោយបញ្ចប់កម្មវិធីនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី១៤ ខែតែមួយ មូលនិធិ Brighter Days Ahead Foundation ក៏បានផ្តល់ការគាំទ្រដល់អង្គការក្នុងតំបន់ ដូចជា Los Angeles LGBT Center មជ្ឈមណ្ឌលថែទាំសុខភាពផ្លូវចិត្ត Didi Hirsch និងអង្គការ I Need An A៕