បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឈានដល់វ័យ ៥២ ឆ្នាំ Victoria Beckham យល់ថា អាយុមិនមែនជាឧបសគ្គជីវិត

ឈានដល់វ័យ ៥២ ឆ្នាំ Victoria Beckham យល់ថា អាយុមិនមែនជាឧបសគ្គជីវិត

Victoria Beckham បានបង្ហើបអំពីការរស់នៅក្នុងជីវិតយ៉ាងមានក្ដីសុខ និងជឿជាក់ ក្នុងវ័យ ៥២ ឆ្នាំ ជាមួយសារព័ត៌មាន The Times កាលពីចុងខែ ឧសភា កន្លងទៅ ដោយតារាស្រីរូបនេះជឿថា ការមានអាយុច្រើនមិនមែនជាបញ្ហារំខានចិត្តរបស់ខ្លួនឡើយ។

Advertisement

តារាស្រីវ័យ ៥២ ឆ្នាំរូបនេះ បានបើកចិត្តនិយាយពីការផ្លាស់ប្ដូររបស់ខ្លួនក្នុងផ្លូវវិជ្ជមានថា៖ “ខ្ញុំបានចំណាយពេលភាគច្រើនក្នុងជីវិតរបស់ខ្ញុំ ទៅលើការមានអារម្មណ៍ថា ខ្លួនឯងមិនទាន់ល្អគ្រប់គ្រាន់ ឬមិនចូលចិត្តរូបរាងមុខមាត់របស់ខ្លួនឯង។ ខ្ញុំគិតថាចំណុចល្អនៃការមានអាយុកាន់តែច្រើន គឺនៅពេលនេះខ្ញុំអាចទទួលយករូបរាងមុខមាត់របស់ខ្លួនឯងបានហើយ។ វាពិតជាល្អជាងមុនឆ្ងាយណាស់”។

“ម្យ៉ាងទៀត ខ្ញុំមិនគិតថា មនុស្សយើងត្រូវបោះបង់ ឬបញ្ឈប់ខ្លួនឯង គ្រាន់តែដោយសារយើងឈានមកដល់វ័យ ៥០ ឆ្នាំនោះទេ។ វាមិនមែនមានន័យថា អ្នកត្រូវតែបន្ថយល្បឿនជីវិត ឬហាមឃាត់ខ្លួនឯងមិនឱ្យធ្វើអ្វីនោះឡើយ។ អ្នកនៅតែអាចធ្វើខ្លួនឱ្យមើលទៅស្រស់ស្អាត និងទាក់ទាញបានដដែល”។ ភរិយារបស់លោក David Beckham និយាយដូច្នេះ។

ជាថ្មីម្ដងទៀត អ្នកម្ដាយកូន ៤ រូបនេះ នៅតែបញ្ជាក់ថា បញ្ហាអាយុមិនគួរជាឧបសគ្គនៃជីវិតនោះទេ ដោយតារាស្រីរូបនេះលើកឡើងថា៖ “ខ្ញុំមិនបានធ្វើអ្វីដែលខុសប្លែកពីមុននោះឡើយ បើនិយាយពីការហាត់ប្រាណ។ តាមពិតទៅ ខ្ញុំហាត់ប្រាណខ្លាំងជាងកាលពីខ្ញុំនៅវ័យ ២០ និង ៣០ ឆ្នាំទៅទៀត។ ការដែលអ្នកមានអាយុកាន់តែច្រើន មិនមែនមានន័យថា អ្នកត្រូវតែកំណត់ព្រំដែននៃអ្វីដែលខ្លួនអ្នកអាចធ្វើបាននោះទេ។ អ្នកនៅតែអាចសម្រេចគោលដៅផ្សេងៗបានដូចគ្នា ទោះបីជាមានអាយុកាន់តែច្រើនក៏ដោយ”។

Victoria Beckham ក៏បានទម្លាយនូវចំណុចល្អមួយទៀតនៃការមានអាយុជ្រេផងដែរថា៖ “អ្វីដែលអស្ចារ្យបំផុតនៃការមានអាយុកាន់តែច្រើន គឺខ្ញុំមិនខ្វល់ខ្វាយទាល់តែសោះថា អ្នកដទៃនឹងគិតយ៉ាងណា។ ខ្ញុំអាចគ្រប់គ្រងទស្សនៈ និងការយល់ឃើញរបស់ខ្លួនឯងបានហើយនៅពេលនេះ”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា