បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ដើមចេញក្ដីស្រមៃច្នៃចេញជារូបភាព! Bloodline ស្នាដៃរឿងគំនូររូបភាពរបស់កូនខ្មែរដំបូងបង្អស់នៅលើ webtoon

ផ្ដើមចេញក្ដីស្រមៃច្នៃចេញជារូបភាព! Bloodline ស្នាដៃរឿងគំនូររូបភាពរបស់កូនខ្មែរដំបូងបង្អស់នៅលើ webtoon

ជាមោទនភាពថ្មីមួយសម្រាប់វិស័យសិល្បៈឌីជីថលកម្ពុជាដោយកន្លងមក បើយើងនិយាយពីការអានរឿងគំនូររូបភាព (Webtoon) យើងតែងតែនឹកឃើញដល់ស្នាដៃរបស់សិល្បករមកពីប្រទេសកូរ៉េ ចិន ឬជប៉ុន។ ប៉ុន្តែនៅពេលនេះ ស្នាដៃកូនខ្មែរបានចាប់ផ្ដើមបោះជំហានចូលទៅកាន់វេទិកាឌីជីថលលំដាប់ពិភពលោកនេះហើយ តាមរយៈរឿងគំនូររូបភាពដែលមានចំណងជើងថា Bloodline។ រឿង Bloodline ត្រូវបានបង្កើតឡើងដោយអ្នកនិពន្ធវ័យក្មេង Sim Soyalik ឬឈ្មោះជា artist Ismelatte ដោយនាងគឺជាអ្នកនិពន្ធផង និងជាអ្នកគូររូបភាពដោយផ្ទាល់ដៃផង។

Advertisement

តាមរយៈការសម្ភាសជាមួយ AMS Ismelatte បានទម្លាយឱ្យដឹងថាក្តីស្រឡាញ់លើការអានប្រលោមលោក និងរឿងគំនូររូបភាព (Manhwa) គឺជាកម្លាំងចលករដ៏សំខាន់។ ជាងនេះទៀត ការបានឃើញភាពជោគជ័យរបស់សិល្បករអន្តរជាតិជាច្រើនលើអ៊ីនធឺណិតក៏បានជំរុញទឹកចិត្តឱ្យអ្នកនិពន្ធវ័យក្មេងរូបនេះចង់បង្កើតអ្វីមួយដែលជារបស់ខ្លួនឯង និងចង់នាំយកសាច់រឿងដែលមានរសជាតិជាខ្មែរ និងព្រលឹងជាខ្មែរទៅបង្ហាញពិភពលោកផងដែរ។

អ្វីដែលគួរឱ្យកោតសរសើរបំផុតនោះគឺ Ismelatte បានចាប់ផ្ដើមរៀនគូររូបបែបឌីជីថល (Digital Art) ដោយខ្លួនឯងទាំងស្រុងតាមរយៈ YouTube ហើយជួនកាលវាជារឿងគួរឱ្យអស់សំណើចដែរ ដែលនាងបានរៀនសូត្រច្រើនពីការសង្កេតរាល់ចំណុចលម្អិតតូចៗនៅក្នុងរឿង Manhwa ដែលនាងចូលចិត្តអាន។ ដើម្បីផលិតរឿង Bloodline នាងបានចំណាយពេលវេលា និងកម្លាំងកាយចិត្តយ៉ាងច្រើនដោយខ្លួនឯងហើយមិនមានទទួលបានប្រាក់កម្រៃអ្វីឡើយ។ គោលបំណងធំបំផុតរបស់អ្នកនិពន្ធវ័យក្មេងរូបនេះគឺចង់ឱ្យអ្នកគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេសទទួលបាននូវសាច់រឿងមួយល្អបំផុតពីកូនខ្មែរ។

Ismelatte ក៏បានឱ្យដឹងបន្ដទៀតថាបន្ទាប់ពីបញ្ចប់រឿង Bloodline នាងក៏មានគម្រោងបន្តបង្កើតរឿងគំនូររូបភាព ថ្មីៗបន្ថែមទៀត ហើយពេលនេះនាងកំពុងមមាញឹកក្នុងការគូររូបភាពសម្រាប់សៀវភៅរឿងគំនូររូបភាពសម្រាប់អ្នកនិពន្ធម្នាក់ទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ Ismelatte ក៏បានផ្ញើសារលើកទឹកចិត្តដល់សិល្បករខ្មែរដទៃទៀតឱ្យបន្តអភិវឌ្ឍជំនាញ និងផលិតស្នាដៃឱ្យបានកាន់តែច្រើនដើម្បីឱ្យវិស័យសិល្បៈរបស់ខ្មែរទទួលបានការទទួលស្គាល់កាន់តែខ្លាំងទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ គួរឱ្យដឹងថាផងដែរថា Bloodline គឺជារឿងគំនូររូបភាពបុរសស្រឡាញ់បុរសនិយាយពីទំនាក់ទំនងរវាង Alpha and Omega ដែលបញ្ហាក្នុងជិវីតដោយត្រូវការជំនួយពីភាគីម្ខាងទៀត។ ដូច្នេះចង់ដឹងសាច់រឿងបែបណា អាចទៅមើលក្នុង Webtoon បាន៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា