បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្នាដៃភាពយន្តខ្លី ២ រឿង ផលិតដោយ រ៉េត សារីតា ត្រូវ CIFF ជ្រើសយកមកចាក់បញ្ចាំង

ស្នាដៃភាពយន្តខ្លី ២ រឿង ផលិតដោយ រ៉េត សារីតា ត្រូវ CIFF ជ្រើសយកមកចាក់បញ្ចាំង

កាល​ពី​រាត្រី​ម្សិល​មិញ បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត ​សារីតា បាន​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​ឯ​សាល​សន្និសីទ​ចតុមុខ។ ទាយ​ទៅ​មើល៍ ថា​ការ​បង្ហាញ​វត្តមាន​របស់​អ្នក​នាង ក្នុង​ពេល​នេះ ក្រោម​ហេតុផល​អ្វី​ដែរ?

Advertisement

មហាជន អ្នក​តាម​ដាន ក៏​ដូច​ជា​អ្នក​ស្នេហា​វិស័យ​ផលិត​កុន ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ​ទី ១៥ នេះ បាន​ជ្រើស​រើស​ភាពយន្ត​ខ្លី ២ រឿង ដែល​ជា​ស្នាដៃ​ផលិត​របស់ MUC រ៉េត សារីតា ក្រោម​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» និង​រឿង «ឆ្អឹង​មិន​អណ្ដែត»។

រឿង​ទាំង​២​នេះ​គឺ​សមិទ្ធផល​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​របស់​បវរ​កញ្ញា រ៉េត សារីតា ក្នុង​នាម​ជា​ផលិតករ​ខ្មែរ​មួយ​រូប ដែល​បាន​រួម​គ្នា​បញ្ចេញ​ស្នាដៃ​មួយ​នេះ ឱ្យ​លេច​ត្រដែត​ឡើង​គួរ​ជា​ទៅ​មោទនភាព ហើយការ​លើក​យក​រឿងខ្លីទាំង២ មក​ចាក់​បញ្ចាំង​នៅ​លើ SCREEN នា​ពេល​នេះ គឺ​ជា​ឱកាស​នៃ​ការ​បើក​បង្ហាញ​ស្នាដៃដ៏ឆ្នើម​របស់​ផលិតករ ​អ្នក​និពន្ធ និងអ្នក​ដឹក​នាំ ក៏​ដូច​ជា​ក្រុម​ការងារនៃវិស័យភាពយន្តក្នុងស្រុកផងដែរ​។

គួរ​ឱ្យ​ដឹង​ថា ខ្សែ​រឿង​ជីវិត​ក្នុង​ភាពយន្ត​ខ្លី «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ក៏​បាន​បញ្ចូល​ចម្រៀង​មនោសញ្ចេតនា​ដែល​ជា​តាក់តែង​និពន្ធ​ និងច្រៀងដោយ​ផ្ទាល់​ពី​កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅ​ស្រី​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ដែល​មាន​ចំណង​ជើង​ថា «បំពេរ​ឈូក​តូច»។

ខាង​ក្រោម​នេះ​ជា​ពេល​វេលា​ និង​ទីតាំង​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​រឿង​ទាំង២ (Cambodia in Short 2) ៖ ថ្ងៃ សុក្រ ទី ២៧ ខែ មីនា ចាប់​ពី​ម៉ោង ៦ ល្ងាច ដល់ ៧៖៥៦ យប់ នៅ​រោង​កុន Fable Cinema (Factory Phnom Penh) និង​ថ្ងៃ សៅរ៍ ទី ២៨ ខែ មីនា ចាប់​ពី​ម៉ោង ១៖៣០ នាទី​រសៀល ដល់ ៣៖២៦ នៅ​រោង​កុន LEGEND Premium Exchange Square HALL 1៕

រូបភាព ៖ Reth Sarita

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា