បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

Advertisement

ក្នុងសេចក្ដីប្រកាសផ្លូវការដែលចែករំលែកនៅលើគណនីបណ្ដញសង្គម តារាខេប៉ុបរូបនេះបានចាប់ផ្ដើមដោយសុំទោសចំពោះការព្រួយបារម្ភជុំវិញការចោទប្រកាន់ពីបញ្ហាគេចពន្ធថា៖ “ខ្ញុំសូមទោសដោយស្មោះ ចំពោះការបង្កឱ្យមានការខកបំណង និងការភាន់ច្រឡំដល់អ្នកគាំទ្រ ក៏ដូចជាមនុស្សជាច្រើនទៀត ដោយសារតែជម្លោះពន្ធដារនាពេលថ្មីៗនេះ”។

តារាប្រុសវ័យ ២៩ឆ្នាំបានបន្តថា៖ “ខ្ញុំគោរពនូវនីតិវិធី និងលទ្ធផលរបស់ភ្នាក់ងារពន្ធដារជាតិ ហើយបានបង់ពន្ធដែលពាក់ព័ន្ធទាំងអស់ ដើម្បីការពារកុំឱ្យមានការភាន់ច្រឡំបន្ថែមទៀត។ ខ្ញុំក៏នឹងបន្តអនុវត្តតាមនីតិវិធីដែលនៅសេសសល់ឱ្យបានខ្ជាប់ខ្ជួនផងដែរ”។

Cha Eun Woo បានបង្ហាញជំហររបស់ខ្លួនថា៖ “ប្រសិនបើមានចំណុចណាដែលខ្ញុំខកខានមិនបានពិនិត្យឱ្យបានហ្មត់ចត់ ការទទួលខុសត្រូវទាំងស្រុង គឺស្ថិតនៅលើរូបខ្ញុំ។ ខ្ញុំនឹងមិនដោះសារដោយនិយាយថា ខ្ញុំមិនបានដឹង ឬថាវាជាការសម្រេចចិត្តរបស់អ្នកដទៃនោះទេ”។

សមាជិក្រុម Astro រូបនេះ បានពន្យល់ថា លោកបានបង្កើតសាជីវកម្មមួយដើម្បីគ្រប់គ្រងសកម្មភាពការងារឱ្យមានស្ថិរភាពជាងមុន ប៉ុន្តែលោកបានទទួលស្គាល់ថា មានផ្នែកខ្លះដែលលោកមិនបានពិនិត្យដោយប្រុងប្រយ័ត្ននៅពេលបើកដំណើរការនោះ។ ស្របគ្នានេះ លោកបានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវនេះមិនមែនស្ថិតនៅលើគ្រួសារ ឬក្រុមហ៊ុនរបស់លោកនោះទេ គឺស្ថិតនៅលើរូបលោកតែម្នាក់ប៉ុណ្ណោះ។

សូមរំឭកថា នៅដើមឆ្នាំ ២០២៦ នេះ Cha Eun Woo បានផ្ទុះរឿងអាស្រូវ បន្ទាប់ពីមានការចោទប្រកាន់ពីបទគេចពន្ធជាង ២០ ប៊ីលានវ៉ុន ប្រហែល ១៣ លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងសាជីវកម្មមួយដែលបង្កើតឡើងដោយម្ដាយរបស់លោក។

ជាកិច្ចបញ្ចប់នៃសេចក្តីថ្លែងការណ៍ តារាពហុជំនាញបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកគាំទ្ររបស់លោក ដោយនិយាយថា លោកនឹងប្រយ័ត្នប្រយែងជាមុន ដើម្បីការពារកុំឱ្យបញ្ហាស្រដៀងគ្នានេះកើតឡើងម្តងទៀត៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា