បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូងលើកទី១០ និង​ The 1st South Asia & Southeast Asia Online Content Creators Conference។

Advertisement

ដំណើរ​ពី​កម្ពុជា​លើកនេះ ស្រីនា ក៏​បាន​ពាន​រង្វាន់​ Stellar Creator Award នៅ Yunnan ប្រទេស​ចិន​ពី​កម្មវិធី The 1st South Asia & Southeast Asia Online Content Creators Conference ផង​ដែរ។ អ្នក​បង្កើត​មាតិកា​លើក​ទឹកចិត្ត និង​ការ​អប់រំ​ល្អ​ៗ​របស់​កម្ពុជា​រូប​នេះ បាន​រៀបចំ​ខ្លួន​យ៉ាង​រៀបរយ ដើម្បី​ឡើង​ទៅ​ទទួល​ពាន​រង្វាន់។

ទទួល​បាន​ពាន​រង្វាន់​ក្នុង​ដៃ ស្រីនា បាន​សរសេរ​ថា “យើង​កាន់ដៃ​គ្នា​ដើរ​តាម​ក្ដី​ស្រមៃ ហើយ​តែងតែ​នាំ​យក​ឈ្មោះ​កម្ពុជា​ទៅ​ជាមួយ​យើង​គ្រប់​ជំហាន​”។ ក្រៅពី​ការ​ចូលរួម​កម្មវិធី​ផ្សេង​ៗហើយ ស្រីនា និង វិសាល ក៏​បាន​ដើរ​ទស្សនកិច្ច​នៅ​តាម​កន្លែង​កម្សាន្ត​ផ្សេង​ៗ។

គួរ​បញ្ជាក់​ថា The 1st South Asia & Southeast Asia Online Content Creators Conference ជាព្រឹត្តិការណ៍នេះបម្រើជាវេទិកាមួយដើម្បីប្រមូលផ្តុំអ្នកបង្កើតខ្លឹមសារឌីជីថលអន្តរជាតិល្បីៗ, អ្នកបង្កើតវីដេអូប្លុក និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីភ្ជាប់បណ្តាញ ផ្លាស់ប្តូរយុទ្ធសាស្ត្រឌីជីថល និងពង្រឹងចំណងវប្បធម៌ និងសេដ្ឋកិច្ចឆ្លងដែន៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា