បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលាដូង លើភ្នំគិរីរម្យ ប្រឈមការបិទទ្វារ ព្រោះអស់ថវិកាក្នុងការ​ទ្រទ្រង់

សាលាដូង លើភ្នំគិរីរម្យ ប្រឈមការបិទទ្វារ ព្រោះអស់ថវិកាក្នុងការ​ទ្រទ្រង់

សាលា​ដែល​ជួយ​ក្មេង​ៗ​តូច​ៗ​លើ​ភ្នំ​គិរីរម្យ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ហើយ។ នេះបើយោងតាម​សម្ដីលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង បាន​ប្រកាស​ ដ្បិត​ពុំ​អាច​មាន​លទ្ធភាព​ទ្រទ្រង់​បន្ត។

Advertisement

ពិត​ជា​ដំណឹង​មួយ​ដែល​គួរ​ឱ្យ​សោក​ស្ដាយ​បំផុត​ប្រសិន​បើ​សាលា​ដូង​មិន​អាច​បន្ត​បើក​ទៀត​បាន ព្រោះ​ថា​សាលា​មួយ​នេះ​បាន​ផ្ដល់​ការ​សិក្សា​រៀន​សូត្រ​ដល់​សិស្ស​តូច​ៗ​ ដែល​ពុំ​មាន​លទ្ធភាព​រៀន​ប្រមាណ ៥០០ នាក់​មក​ហើយ ​គិត​ចាប​តាំង​ពី​ឆ្នាំ ២០១៨ មក​ទល់​ពេល​នេះ។

បច្ចុប្បន្ន សាលា​ដូង​កំពុង​ទ្រទ្រង់​ក្មេង​ៗ​ក្នុង​ដៃ​ចំនួន ១៥២ នាក់ (គិត​ទាំង​វេន​ព្រឹក​ និង​ល្ងាច) ហើយ​ក្មេង​តូចៗ​ទាំង​អស់​នេះ​ពិត​ជា​តម្រូវ​ការ​សិក្សា​រៀន​សូត្រ​ជា​ខ្លាំង ហើយ​សាលា​ដូង​នេះ​ហើយ​គឺ​ជា​ក្ដី​សង្ឃឹម​របស់​ពួក​គេ។ ចុះ​បើ​សាលា​ដូង​ត្រូវបិទ​តើ​អនាគត​ក្មេងៗ​ទាំង​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?

តាម​ការ​ឱ្យ​ដឹង​ពី​ស្ថាបនិក​សាលា​ដូង​លោក អ៊ុក វណ្ណដេ ក្នុង ១ ឆ្នាំ សាលាដូង​តម្រូវ​ការ​ថវិកា​ប្រមាណ ៣ ៥០០ ដុល្លារ (គិត​ជា​មធ្យម​ជាង ៣ ពាន់​ក្នុង​១ខែ) សម្រាប់​បើក​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន​ ៥នាក់ បង់​ទឹក​ភ្លើង ក៏​ដូច​ជា​អាហារ​ហូប​ចុក​របស់​សិស្ស និង​សម្លៀកបំពាក់​របស់​ពួក​គេ​ផង​ដែរ។ លោក​បាន​ប្រាប់​ទៀត​ថា​សម្រាប់​ការ​ចំណាយ​ខាង​លើ​នេះ​លោក​ធ្លាប់​បាន​រ៉ាប់រង​នា​ពេល​កន្លង​តាម​រយៈ​ជំនួយ​សប្បុរស​ផ្សេងៗ ពី​ការ​បើកហាង​កាហ្វេ​សំរាម ក៏​ដូច​ជា​ផ្ទះ​សំណាក់​លើ​ភ្នំ​គិរីរម្យ តែ​ពេល​នេះ​ពិត​ជា​មិន​អាច​ទប់ទល់​រួច​ទៀត​ទេ។

ជាមួយ​គ្នា ស្ថាបនិក​ចិត្ត​ស៊ូ​មិន​រា​រូប​នេះ​ បាន​លើក​ម្រាម​ដៃ​សុំ​ឱ្យ​មាន​ការ​ជួយ​ពី​សំណាក់​សប្បុរសជន ​ដើម្បី​អាច​បន្ត​ដង្ហើម​សាលា​ដូង​ទៅ​មុខ​ទៀត​បាន ព្រោះរូបលោក ក៏ដូចជាកូនសិស្សទាំងអស់នៅសាលាដូងពិតជាមិនចង់បាត់បង់កន្លែង​បណ្ដុះ​ចំណេះដឹង​ដ៏​កម្រ​មួយ​នេះ​នោះ​ទេ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/share/v/18QvnHB3JC/

រូបភាព ៖ Van Day Ouk

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា