បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លើស​ពី​ភាពយន្ត! Cannes in Phnom Penh ​នាំយកភាពយន្តអន្តរជាតិ ២៤ រឿងបញ្ចាំងនៅកម្ពុជា

លើស​ពី​ភាពយន្ត! Cannes in Phnom Penh ​នាំយកភាពយន្តអន្តរជាតិ ២៤ រឿងបញ្ចាំងនៅកម្ពុជា

ភាពយន្ត​ក្នុង​វិស័យ Fashion រឿង Couture សម្ដែង​ដោយ​តារា​ស្រី​ហូលីវូដ Angelina Jolie ត្រៀម​បង្ហាញ​វត្តមាន​នៅ​កម្ពុជា ក្នុងចំណោម​ភាពយន្ត​អន្តរជាតិល្បីៗ​ទាំង ២៤ ចំណង​ជើង​ក្នុង​ព្រឹត្តិការណ៍ Cannes in Phnom Penh ។

Advertisement

ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦ Cannes in Phnom Penh លើក​ទី៦ នឹង​នាំ​យក​ភាពយន្ត​អន្តរជាតិ​សម្បូរ​បែប និង​ចម្រុះ​ជាតិ​សាសន៍ ដល់​ទៅ ២៤ ចំណងជើង​មក​ពី ១២ ប្រទេស​ផ្សេង​គ្នា​ចាក់​បញ្ចាំង​នៅ​ទីតាំង​ចំនួន២ រួម​មាន៖ វិទ្យាស្ថាន​បារាំង និង​រោង​កុន Legend Exchange Square ។

ក្នុង​ចំណោម​ភាពយន្ត​ល្បី​ទាំង ២៤ ចំណង​ជើង រឿង Couture របស់ អេនចូលីណា ជូលី ត្រូវ​បាន​ជ្រើស​យក​មក​ចាក់​បញ្ចាំង Grand Opening Night ជា​ផ្លូវ​ការ​នៃ​កម្មវិធី Cannes in Phnom Penh,6th ហើយរាត្រី​នៃ​ការ​ចាក់បញ្ចាំង​ភាពយន្ត​នៃ​វិស័យ​ហ្វេសសិន​មួយ​នេះក៏មានការ​រៀបចំជាវេទិកាសំនួរ-ចម្លើយ​ទៅកាន់អ្នក​ដឹកនាំរឿងលោក Alice Winocour ផងដែរ។

ក្រៅ​អំពី​ភាពយន្ត Couture ក៏​មាន​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ល្បីៗ​ជា​ច្រើន​ផ្សេង​ទៀត ដែល​សុទ្ធ​សឹង​ជា​ភាពយន្ត​ក្នុង​តារាង​មហោស្រព​ភាពយន្ត​នៃ​ទីក្រុង​កាន ប្រទេស​បារាំង។ ការ​បង្ហាញ​វត្តមាន​នៃ​ភាពយន្ត​អន្តរជាតិ​ច្រើន​ចំណង​ជើង​នៅ​កម្ពុជា​លើក​នេះ មិន​ត្រឹមតែ​ជា​ការ​បើកបង្ហាញ​ផ្លូវ​ការ​នៃ​កម្មវិធី​កាន​នៅ​ភ្នំពេញ តែ​ជា​ការ​ផ្ដល់​ជូន​នូវ​ទស្សនីយភាព ចំណី​ចក្ខុ សម្រាប់​អ្នក​ស្រលាញ់​ចូល​ចិត្ត​វិស័យ​ច្នៃ​ម៉ូត ការ​ដើរ​ម៉ូត រួម​ទាំង​ការ​ផលិត​ខ្សែ​ភាពយន្ត តែជា​ការ​ផ្ដល់​ឱកាស​បន្ថែម​សម្រាប់​ផលិតករ​វ័យ​ក្មេង ជា​ពិសេស​អ្នក​ស្រលាញ់​វិស័យ​ខ្សែ​ភាពយន្ត​នៅ​កម្ពុជាផងដែរ៕

ចុច​ទីនេះ​សម្រាប់​ព័ត៌មាន​បន្ថែម៖ https://www.ifcambodge.com/fr/culture/en-ce-moment/au-cinema/cannes-a-pp/?fbclid=IwY2xjawRvrjFleHRuA2FlbQIxMABicmlkETFZNkVHQjV6aDY1R1NNcTZ1c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHqi8qQ1gj9yukjAR7Q3qP8yHvcMmmZxcLKu_EOABdbyeJRi0grrVkompKpI4_aem_qQxUgjp6pvbTXmrbFTrcgg

រូបភាព ៖ Cannes à Phnom Penh

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា