មិនសរសើរមិនបាន បង្ហាញវត្តមានចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មីរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា កាលពីម្សិលមិញ ដាដាវ បានជ្រើសឈុតខ្មែរដែលមានពណ៌ Silver Champagne ដែលឈុតនេះមិនត្រឹមស្រស់ស្អាត ថែមសក្ដិសមសម្រាប់ពិធីបែបផ្លូវការ ឬក៏ជាពិធីមង្គល។
ស្រីស្អាត ដាដាវ ត្រូវបានគេស្គាល់ថាជា INFLUENCER តារាបង្ហាញម៉ូត និងជាអ្នកជំនួញវ័យក្មេងក្នុងវិស័យ គ្រឿងសម្អាង។ អ្នកម៉ាក់វ័យក្មេងរូបនេះតែងបង្ហាញភាពលេចធ្លោលើការតុបតែងខ្លួនក្នុងកម្មវិធីនានាទាំងក្នុងនិងក្រៅសិល្បៈ។ ជាក់ស្ដែង ម្សិលមិញនេះ ដាដាវ និងស្វាមីសង្ហាកូនកាត់ចិនបានដឹកដៃគ្នាជាគូចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មីរបស់តារាសម្ដែងស្រីសម្បុរស្រអែមស្រស់ សុភ័ក្ត្រ កុសុម៉ា។
ចូលរួមនាលើកនេះ ទាំង ដាដាវ និងស្វាមី បានស្លៀកឈុតខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង និងទាក់ភ្នែកមែនទែន។ ក្រឡេកមកមើលឈុតអាវខ្មែរនិងសំពត់របស់ ដាដាវ គឺជាឈុត Silver Champagne ឬអាចហៅថា ប្រផេះប្រាក់ភ្លឺ Light Silvery Gray ដោយអាវមានពណ៌ស្រាប្រាក់ភ្លឺ មានប៉ាក់និងអង្កាំដាំឆ្លុះពន្លឺ រីឯសំពត់ជាសូត្រខ្មែរដែលស៊ីគ្នាជាមួយអាវ។ ជារួម ឈុតនេះមានពណ៌ស្រាល សុភាព សក្ដិសមជាឈុតខ្មែរបែបផ្លូវការ ឬពិធីមង្គល។
រីឯឈុតពេលល្ងាច ដាដាវ បានជ្រើសឈុតវែងបែប Luxury Minimalist ដែលផ្ដល់នូវភាពទន់ភ្លន់ ស្រស់ស្អាត និងថ្លៃថ្នូរ។ ពណ៌របស់ឈុតគឺ Ice Blue / Powder Blue with Silver Sheen ដែលមានសាច់ក្រណាត់ភ្លឺរលោងបែប Satin ឬ Silk Satin ធ្វើឱ្យឈុតឆ្លុះពន្លឺយ៉ាងស្រស់ស្អាត។ ឈុតនេះមានភាពទាន់សម័យ ស៊ិចស៊ីបែបសុភាព សមស្របសម្រាប់កម្មវិធីជប់លៀងផ្សេងៗ ឬGALA៕
រូបភាព ៖ DaaDao