បើទោះបទចម្រៀង “Pop Out” របស់ N.John ជាតារាប្រុសខ្មែរ និងកំពុងរះលើឆាកអន្តរជាតិ បើទោះជាចេញយូរខែមកហើយក៏ដោយ ក៏នៅតែអាចទាក់ចិត្តតារា K-Pop ម្នាក់ទៀតហើយនោះ គឺតារាប្រុស Niki ដែលជាសមាជិកក្រុម ENHYPEN ដ៏ល្បី។

បើទោះបទចម្រៀង “Pop Out” របស់ N.John ជាតារាប្រុសខ្មែរ និងកំពុងរះលើឆាកអន្តរជាតិ បើទោះជាចេញយូរខែមកហើយក៏ដោយ ក៏នៅតែអាចទាក់ចិត្តតារា K-Pop ម្នាក់ទៀតហើយនោះ គឺតារាប្រុស Niki ដែលជាសមាជិកក្រុម ENHYPEN ដ៏ល្បី។

Niki ដែលជាសមាជិកជនជាតិជប៉ុនក្នុងក្រុម K-Pop ENHYPEN បានរាំ challenges បទ “Pop Out” និងបានផុសលើ Instagram កាលពីថ្ងៃ ២២ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅ និងមានអ្នកចុច Like រហូតទៅដល់ជាង 1M ឯណោះ ដែលគិតមកទល់ពេលនេះមិនទាន់បាន ២៤ ម៉ោងផង។
បទ “Pop Out” របស់ សុវត្ថិ មុនីនាគ ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងនោះមានតារា K-Pop ជាច្រើនក៏បានរាំ challenges ច្រើនគ្នាដែរ ក្នុងនោះមាន Ahyeon សមាជិកក្រុមចម្រៀង K-Pop នារី BabyMonster ក៏លេងបទនេះដែរ ហើយក៏នៅមានក្រុម K-Pop ដទៃទៀតដែរ។



វីដេអូត្រឹម ១៣ វិនាទី ដែលមាន Nishimura Riki ឬ Niki បានរាំធ្វើឲ្យអ្នកគាំទ្រខ្មែរ កាន់តែស្រលាញ់ និងចូលចិត្ត ENHYPEN ថែមទៀត។ ចំណែកម្ចាស់បទ N.John ក៏បាន share បន្តពី Enhypen ដែរ។
កេរ្តិ៍ឈ្មោះរបស់តារាខ្មែរ N.John កាន់តែល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍នៅពេលបានប្រកបអាជីពនៅអាមេរិក និងមានក្រុមការងារដែលសុទ្ធសឹងជាអ្នកផលិតលំដាប់អន្តរជាតិក្នុងនោះមានដូចជា Ebenezer, Rapper ដ៏ល្បីអាមេរិក The Game និង Alyssa Santos៕
វីដេអូពេញ៖https://www.instagram.com/p/DWLXeopgNCi/
រូបភាព៖ N.JOHN និង ENHYPEN
