បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រូវចិត្តម្ដាយឪពុកក្មេក! កំលោះ Jin ជាប់ឈ្មោះជា “កូនប្រសាក្នុងក្តីស្រមៃ”

ត្រូវចិត្តម្ដាយឪពុកក្មេក! កំលោះ Jin ជាប់ឈ្មោះជា “កូនប្រសាក្នុងក្តីស្រមៃ”

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីកូរ៉េជិតមកដល់ អ្នកប្រើប្រាស់អ៊ឺនធឺណិតកូរ៉េខាងត្បូងបានរៀបចំការស្ទង់មតិបែបកម្សាន្តមួយ​ ដែលសួរថា “តើតារាល្បីរូបណាដែលនឹងទទួលបានការពេញចិត្តយ៉ាងងាយស្រួលបំផុត ក្នុងជំនួបជាមួយគ្រួសារលើកដំបូង”។ ជាលទ្ធផល Jin បានជាប់ឈ្មោះជា កូនប្រសាដែលម្ដាយឪពុកក្មេកប្រាថ្នាចង់បានបំផុត។

Advertisement

ជាក់ស្ដែង គេហទំព័រ Idol Chart បានឱ្យដឹងថា សមាជិកក្រុម BTS រូបនេះ ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការស្ទង់មតិដែលធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ដោយ តារាប្រុសវ័យ ៣៣ឆ្នាំទទួលបានសំឡេងឆ្នោតរហូតដល់ ៩ ៦៨៣ សម្លេង នាំមុខបេក្ខភាពដទៃទៀត។

សម្រាប់ចំណាត់ថ្នាក់លេខ ២វិញ បានធ្លាក់ទៅលើតារាចម្រៀង Young Tak ជាមួយសំឡេងឆ្នោត ១ ១៩៩ សម្លេង បន្តដោយ Hong Ji-yoon​ ក្នុងចំណាត់ថ្នាក់លេខ ៣ ជាមួយសំឡេងឆ្នោត ១ ០២៩ សំឡេង និង IU ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ជាមួយសំឡេងឆ្នោត ៧១៨ សម្លេង។  ទន្ទឹមគ្នានេះ Minho ក្រុម SHINee និង Suho ក្រុម EXO ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ។

គួរឱ្យដឹងផងដែរថា​​ ការស្ទង់មតិនេះបានកើតឡើងជាការលេងសើច មុននឹងថ្ងៃចូលឆ្នាំប្រពៃណីកូរ៉េ ឬ​ Seollal មកដល់នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខ ខណៈនេះជាពេលវេលាជួបជុំគ្រួសារដ៏សំខាន់របស់កូរ៉េខាងត្បូង។

ស្របគ្នានេះ សារព័ត៌មាន The Korea Times បានឱ្យដឹងថា កេរ្តិ៍ឈ្មោះរបស់ Jin ខាងសុភាពរាបសា កំប្លុកកំប្លែង និងរូបសម្រស់បែបសុភាពបុរស បានធ្វើឱ្យមានការលេងសើចបែបនេះជាយូរមកហើយ ដោយអ្នកគាំទ្រកូរ៉េតែងនិយាយថា បើទោះបីជាគ្រួសារណាក៏ដោយក៏នឹងស្វាគមន៍លោកដៃ ២ដែរ។ ហេតុដូច្នេះហើយ ទើបជ័យជម្នះលើកនេះ មិនមែនជារឿងភ្ញាក់ផ្អើលទេ សម្រាប់ក្រុមអ្នកគាំទ្រ ARMY៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា